ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌ៧មករា ចុះឆែកឆេរនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម៦២នាក់ ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅក្នុងសំណងមួយកន្លែងតាមបណ្ដោយផ្លូវលេខ១៣៤ ភូមិ២ ក្រុម១៤ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះដឹងនាំដោយ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយកម្លាំងរបស់លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានខណ្ឌ៧មករា ចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅ និងធ្វើការខុសច្បាប់ ឃាត់ខ្លួនបានមនុស្ស៦២នាក់ ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕
ដោយ៖ ស រស្មី
...