ភ្នំពេញ ៖ លោក បឹុល កុសល អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ ចុះមកចែក អត្តសញ្ញាណប័ណ្ណនិង
សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋចំនួន១៨៣នាក់ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ដោយមានការចូលរួមពីលោកអភិបាលរង និងលោកចៅសង្កាត់និងមន្ត្រីសាលាខណ្ឌជាច្រេីនរូបទៀត ។
ថ្លែងទៅកាន់ប្រជាពលរដ្ឋដោយការសំណេះសំណាលសួរសុខនិងបង្កេីនការទំនាក់ទំនងនៅក្នុងពិធីនោះ លោកអភិបាលខណ្ឌបានមានប្រសាសន៍ថា មនុស្សគ្រប់រូបក្នុងសម័យនេះ ចាំបាច់ណាស់ត្រូវមានលេខសំគាល់ខ្លួន ឬឯកសារសំគាល់ខ្លួនតាំពីកេីតរហូតដល់ស្លាប់ ដែលឯកសារទាំងនោះរួមមាន៤ប្រភេទដូចជា ១-សំបុត្រកំណេីត ឬលិខិតអត្រានុកូលដ្ឋាន, ២- លិខិតអាពាហ៍ពិពាហ៍, ៣-លិខិតមរណះភាព , ៤-សៀវភៅស្នាក់នៅនិងអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន។
លោកអភិបាលបានបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណ គឺជាលេខសំគាល់ខ្លួនរបស់យេីង ដូចយានយន្តដែរ ហេីយអត្តសញ្ញាណប័ណ្ណស៊េរីថ្មីនេះគឺវាទំនេីបណាស់ ហេីយលេខក្នុងអត្តសញ្ញាណប័ណ្ណគឺជាលេខសំគាល់របស់យេីងម្នាក់ ហេីយក្នុងលេខកូដអត្តសញ្ញាណប័ណ្ណ
នោះវាបាន កត់ត្រាឯកសារជីវប្រវត្តិរស់នៅរបស់យេីងទាំងអស់។ យេីងចង់រកសីុ ប្រកបការងារអី្វមួយ ឬធ្វេីដំណេីរទៅប្រទេសក្រៅ និងកិច្ចការធំៗផ្សេងៗជាពិសេស ក្នុងពេលបោះឆ្នោតជាតិ ដេីម្បី សំរេចវាសនាអនាគតនៃប្រទេសជាតិយេីងបេីគ្មានអត្តសញ្ញាណប័ណគឺមិនអាចបោះឆ្នោតបានឡេីយពោលគឺបេីគ្មានអត្តសញ្ញប័ណ្ណសំគាល់ខ្លួន មិនអាចធ្វេីអ្វីបាននោះទេ គេមិនទទួលស្គាល់យេីងឡេីយ។
លោកអភិបាលបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ជួយផ្សព្វផ្សាយអោយរូតរះមកធ្វេីអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនជាសញ្ជាតិខ្មែរ។ក្នុងនោះដែរលោកអភិបាលខណ្ឌក៍ជំរុញអោយលោកមេភូមិ លោកចៅសង្កាត់ទាំងអស់ រួមទាំងមន្ត្រីពាក់ព័ន្ធនៅក្នុងខណ្ឌត្រូវតែបំពេញទូនាទីរបស់ខ្លួនឲ្យបានល្អក្នុងនាមយើងជាអាជ្ញាធរមូលដ្ឋាននិងត្រូវតែបំរើសេវាសាធារណៈជួនប្រជាពលរដ្ឋអោយបានល្អ។
ក្រៅពីការសំណេះសំណាលពន្យល់ឲ្យប្រជាពលរដ្ឋយល់ដឹងដឹងអំពីផលប្រយោជន៍តម្លៃ នៃ អត្តសញ្ញាណប័ណ្ណ រួចមក លោកអភិបាលក៏បានព្រមានដល់លោកចៅសង្កាត់និងលោកមេភូមិ ទាំងអស់ មេត្តាត្រូវចេះយកចិត្តទុកដាក់ចំពោះប្រជាជនក្នុងមូលដ្ឋានធ្វេីការ បំរេី ទំនាក់ទំនងល្អជាមួយពួកគាត់ត្រូវចេះសំពះគោរពពួកគាត់ ព្រោះប្រជាជនជាម្ចាស់ឆ្នោតរបស់អស់លោកនាពេលកន្លងមក។
លោក សឿន សួ ចៅសង្កាត់ក្រាំងធ្នង់ បានឡេីងរាយការណ៍ជូនគណអធិបតីក្នុងពិធីនោះថា កន្លងមកមានប្រជាជនចំនួន ៥,៩០៩នាក់បានទទួលអត្តសញ្ញាណប័ណ្ណ ហេីយបូករួមទាំងពេលនេះចំនួន ១៨៣នាក់ទៀត សរុបកេីនដល់ចំនួន ៦០៩៣នាក់ ។ លោកបានបន្ត
ថា នៅមានប្រជាជនដែលមានអាយុគ្រប់គ្រាន់ត្រូវធ្វេីអត្តសញ្ញាណប័ណ្ណចំនួន ១,៧៧២នាក់ទៀតដែលមិនទាន់បានចុះឈ្មោះធ្វេី។
ក្រោយពីបញ្ចប់ការចែកសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនប្រជាពលរដ្ឋនៅសង្កាត់ក្រាំងធ្នង់លោកអភិបាលបានអញ្ជេីញដេីរត្រូួតពិនិត្យមេីលផ្លូវដែលមានបញ្ហារំលោភបំពាន និងត្រូវរកវិធីដោះស្រាយ និងការពិនិត្យមេីលផ្លូវដែលកំពុងស្ថាបនានិងដាក់ប្រព័ន្ឋលូ
ថ្មីទៀតនៅក្នុងសង្កាត់ភ្នំពេញថ្មី ៕
ដោយ៖ តុងសីហា