ប្រទេសតួកគីមានគោលបំណងចូលជាសមាជិក អង្គការកិច្ចសហប្រតិបត្តិការសៀងហៃ

ចែករំលែក៖

ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានលើកឡើងថា រដ្ឋាភិបាលទីក្រុង Ankara កំពុងស្វែងរកវិធីសាស្ត្រចូលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចសៀងហៃ SCO ដែលជាអង្គការមានកិច្ចសហប្រតិបត្តិការទាំងនយោបាយ សេដ្ឋកិច្ច សន្តិសុខ ។

សារព័ត៌មាន RT បានផ្សាយថា ប្រធានាធិបតី Recep Tayyip Erdogan បានលើកឡើងពីគោលដៅខាងលើនៅក្នុងកិច្ចប្រជុំស្តីពី SCO នៅក្នុងទីក្រុង Samarkand ប្រទេស Uzbekistanទើបតែបញ្ចប់ ។ ការចូលរួមកិច្ចប្រជុំរបស់ប្រធានាធិបតីនាពេលនោះគឺជាភ្ញៀវអញ្ជើញពិសេស។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានពេលឡើងយន្តហោះវិលត្រឡប់ទៅកាន់ប្រទេសតួកគីវិញថា «ទំនាក់ទំនងរវាងតួកគីនឹងប្រទេសសមាជិក SCO នឹងមានការប្រែប្រួល ហើយនោះជាគោលដៅរបស់យើង»។
ប្រទេសតួកគីបានផ្សារភ្ជាប់ជាមួយអង្គការ SCO ចាប់ពីឆ្នាំ២០១៣ ក្រោយពេលប្រទេសនេះចុះហត្ថលេខាដៃគូពាណិជ្ជកម្មដ៏ខ្លាំង ខណៈដែលទំនាក់ទំនងរវាងប្រទេសលោកខាងលិចចុះខ្យោយក្នុងរយៈពេល២០ឆ្នាំកន្លងមក ៕ ដោយធីរីណា

...

រូប​ថត​ : Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print