ប្រធាន បាល់ទាត់ បារាំងរងការចោទប្រកាន់លើការប្រើអាកប្បកិរិយាមិនសមរម្យចំពោះបុគ្គលិក

ចែករំលែក៖

រដ្ឋាភិបាលបារាំងកាលពីថ្ងៃសៅរ៍ ទី១៧ កញ្ញាបានបញ្ជាឱ្យធ្វើសវនកម្មសហព័ន្ធបាល់ទាត់ជាតិ (FFF) បន្ទាប់ពីប្រធានស្ថាប័នលោកNoel Le Graet ត្រូវបានកោះហៅឱ្យចូលរួមកិច្ចប្រជុំមួយក្រោយពីការចោទប្រកាន់ពីអាកប្បកិរិយាមិនសមរម្យចំពោះបុគ្គលិកស្រី។

លោក Le Graet វ័យ៨០ឆ្នាំដែលគ្រប់គ្រងបាល់ទាត់បារាំងអស់រយៈពេល១១ឆ្នាំបានជួបរដ្ឋមន្ត្រីកីឡា Amelie Oudea-Castera ដើម្បីពិភាក្សានៅក្រសួង។ បន្ទាប់មករដ្ឋាភិបាលបានប្រកាសថា ខ្លួនកំពុងចាប់ផ្តើមសវនកម្មសហព័ន្ធបាល់ទាត់បារាំង។

ការធ្វើសវនកម្មនេះកើតឡើងបន្ទាប់ពីទស្សនាវដ្ដី So Foot នៅសប្តាហ៍នេះបានបោះពុម្ពផ្សាយការចោទប្រកាន់ថ្មីៗដែលថា FFF ទទួលរងពីបញ្ហាក្នុងស្ថាប័ន ហើយថាអតីតបុគ្គលិកមួយចំនួនបានចោទប្រកាន់ថា ពួកគេត្រូវបានគេប្រព្រឹត្តមិនសមរម្យ។

 ប្រភពមួយបានប្រាប់ So Foot ថា ស្ត្រីជាច្រើនបានលាលែងពីសហព័ន្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែពួកគេមានអារម្មណ៍ថាបៀតបៀនផ្លូវភេទ និងសីលធម៌ផងដែរ

 រហូតមកដល់ពេលនេះលោក Le Graet បានបដិសេធមិនឆ្លើយតប និងមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះនៅឡើយទេ។លោក Le Graet ត្រូវ បាន គេ សរសើរ ថា នឹង ស្ដារ ហិរញ្ញវត្ថុ របស់ FFF ដោយ ធានា បាន នូវ កិច្ច ព្រម ព្រៀង ដែល ទទួលបាន ប្រាក់ ចំណេញ ជាមួយ Nike ហើយ ត្រូវ បាន គេ សរសើរ ចំពោះ ការ លើក កម្ពស់ កីឡា បាល់ទាត់ នារី។

 សវនកម្ម និង ការ ចោទ ប្រកាន់ នេះ កើត មាន ឡើង ពីរ ខែ មុន ពេល បារាំង ចាប់ ផ្ដើម ការ ការពារ ពាន រង្វាន់ World Cup នៅប្រទេស កាតា (រូបភាព AFP/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print