កៀរហ្ស៉ីស្ថាន និងតាជីគីស្ថានរក្សាបទឈប់បាញ់នៅតំបន់ព្រំដែន

ចែករំលែក៖

នៅថ្ងៃទី១៧ ខែកញ្ញា នៅតំបន់ព្រំដែន Kyrgyzstan និង Tajikistan បានកត់សម្គាល់មិនឃើញមានការប៉ះទង្គិចគ្នាណាមួយនៅតំបន់ព្រំដែននោះឡើយ ។ ទាំងនោះបង្ហាញឱ្យឃើញថា ភាគីទាំងពីរបានគោរពបទឈប់បាញ់នៅតាមព្រំដែន បន្ទាប់ពីប៉ះទង្គិចគ្នាដោយអាវុធបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើនមក។

សារព័ត៌រ៉យទ័របានផ្សាយថា នៅក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១៧ខែកញ្ញា កម្លាំងការពារព្រំដែន Tajikistan បានប្រកាសថា មានទីតាំងយាមល្បាតនៅតំបន់ផ្សេងរងការវាយប្រហារ ។ ប្រទេសទាំងពីរបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកពីការវាយប្រហារតូចៗ។
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញា ឆ្នាំ២០២២ បានផ្សាយថា កៀរហ្ស៉ីស្ថានអះអាងថាទាហានរបស់ខ្លួន ៣៦នាក់ស្លាប់ ក្នុងជម្លោះព្រំដែនជាមួយតាជីគីស្ថាន។ រដ្ឋាភិបាលកៀរហ្ស៉ីស្ថាននៅថ្ងៃទី១៨ខែកញ្ញា បានឱ្យដឹងថា ទាហានរបស់ខ្លួន ៣៦នាក់បានស្លាប់ និង១២៩នាក់រងរបួសនៅក្នុងការប៉ះទង្គិចគ្នាដោយ អាវុធនៅឯតំបន់ព្រំដែនជាមួយតាជីគីស្ថានកាលពីប៉ុន្មានថ្ងៃមុននេះ។
ប្រទេសទាំង២ដែលធ្លាប់ជាអតីតដែនដីសហភាពសូវៀតបានផ្ទុះជម្លោះព្រំដែននឹងគ្នាកាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ ដោយភាគីទាំង២បានចោទគ្នា ទៅវិញទៅមកថាបានប្រើរថក្រោះ កាំភ្លើងធំ ដ្រូន និងគ្រាប់រ៉ុក្កែតវាយប្រហារលើប៉ុស្ដិ៍យាមនៅតំបន់បណ្ដោយព្រំដែន។ កៀរហ្ស៉ីស្ថានក៏បានជម្លៀសមនុស្ស ១៣៧,០០០នាក់ ចេញពីតំបន់ជម្លោះផងដែរ។
តាជីគីស្ថានមិនបានផ្ដល់ព័ត៌មានពីអ្នកស្លាប់ និងរងរបួសនោះទេ ក៏ប៉ុន្តែបើតាមប្រភពពីមន្ត្រីសន្តិសុខ ទាហានតាជីគីស្ថានជាង៣០នាក់បានស្លាប់នៅក្នុងជម្លោះជាមួយទាហានកៀរហ្ស៉ីស្ថាន នៅមុនពេលភាគីទាំង២យល់ព្រមទទួលយកបទឈប់បាញ់កាលពីថ្ងៃទី១៦ ខែកញ្ញានេះ៕ ដោយធីរីណា

...

រូប​ថត​ :  TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print