សម្ដេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពី ករណីបង្ក្រាបបទល្មើសជួញដូរមនុស្ស និងល្បែង​ស៊ីសង​ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងមហាផ្ទៃ អំពី​ករណី​បង្រ្កាប​បទ​ល្មើស​ជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការដឹកនាំកិច្ចប្រជុំនេះ ធ្វើ​ឡើង​បន្ទាប់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ដាក់​បញ្ជា​ដាច់​ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋាន ធ្វើការ​ចុះ​បង្ក្រាប​បទ​ល្មើសល្បែ​ងស៊ី​សង​​ខុស​ច្បាប់​គ្រប់​ទម្រង់​ដែលកើតមាន។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅព្រឹកនេះ មានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និង​ស្នង​ការ​នគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃជាដើម៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print