បាតុកម្មទ្រង់ទ្រាយធំនៅ Moldova ប្រឆាំងតម្លៃថាមពលឡើងថ្លៃ និង អតិផរណា ខ្ពស់

ចែករំលែក៖

នៅថ្ងៃទី១៨ខែកញ្ញា ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំ នៅទីក្រុង Chisinau នៃប្រទេស Moldova ប្រឆាំង អតិផរណា និងតម្លៃថាមពលកើនឡើងខ្ពស់។

ពលរដ្ឋនៅក្នុងទីក្រុង បានធ្វើបាតុកម្មនៅទីក្រុង Chisinau ដោយមានអ្នកចូលរួមប្រមាណ២
មុឺននាក់។ ជាមួយគ្នានេះអ្នករៀបចំការធ្វើបាតុកម្មបានលើកឡើងថាមានមនុស្សចូលរួម៤ម៉ឺននាក់។ នៅពេលនេះដែរ មានពលរដ្ឋ ជាច្រើនបានបោះតង់នៅមុខអគាររដ្ឋាភិបាលស្នើដល់ប្រធានាធិបតីលោកស្រី Maia Sandu លាលែងចេញពីតំណែង។
នេះជាការធ្វើបាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេស Moldova ក្រោយពេលលោកស្រី Maia Sandu ជាប់ឆ្នោតជាប្រធានាធិបតី នៅឆ្នាំ២០២០ ដោយសន្យាលុបបំបាត់អំពើពុករលួយ។ ប៉ុន្តែពេលឡើងកាន់អំណាចលោកស្រី Maia Sandu បានជំរុញឱ្យប្រទេស Moldova ចូលជាសមា
ជិកសហគមន៍អឺរ៉ុប ដែលបានជួយដល់ប្រទេសនេះជាច្រើន។
ប្រទេស Moldova គឺជាប្រទេសតូចបំផុតក្នុងចំណោមប្រទេសអតីតសហភាពសូវៀត មានពលរដ្ឋ៣,៥លាននាក់ កំពុងប្រឈមវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំ ដោយសារតែតម្លៃថាមពលកើនឡើងខ្ពស់ ។ នៅក្នុងខែកញ្ញាតម្លៃថាមពលនៅក្នុងប្រទេសនេះកើនឡើងដល់ទៅ២៩% ដោយសារតែអតិផរណាកើនឡើងខ្ពស់ដល់ទៅ ៣៤,៣%៕ ដោយធីរីណា

...

រូប​ថត​ :​ TTXVN-VNA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print