កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចលួចម៉ូតូ (មិនបានសម្រេច)

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យម្នាក់ ជំនាញដើរលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួននៅថ្ងៃទី​១៩ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលាម៉ោង​ ១២និង​ ​២៤នាទី​
នៅចំណុចផ្ទះលេខ៧៨៩ ផ្លូវបេតុង ក្រុុមទី៥​ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

– ជនរងគ្រោះ​ឈ្មោះ​ វណ្ណារ៉ា​ រតន: ភេទប្រុស អាយុ​៣១ឆ្នាំ​ មុខរបរ​យោធា មានទីលំនៅកន្លែងកេីតហេតុ។

– ជនសង្ស័យឈ្មោះ​ ប៉ែន​ សាមី​ ភេទប្រុស ​ អាយុ​៣២ឆ្នាំ​ មុខរបរគ្មាន មានទីលំនៅផ្ទះ​លេខ៥៣១០​ ផ្លូវបេតុង​ ភូមិឃ្លាំងសាំង សង្កាត់ស្សីកែវ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ
សំភារៈ​ដក​ហូតៈ​ ១-​ សោរម៉ូតូ​ ០១​ (ឧបករណ៍សម្រាប់ធ្វេីសកម្មភាព)
២-ម៉ូតូមួយគ្រឿងម៉ាក់Honda Scoopy ពណ័ខ្មៅ​ ស៊េរីឆ្នាំ២០១៩​ ពាក់ស្លាកលេខ1HK-8072 (ប្រគល់ជូនជនរងគ្រោះ)​។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ​នៅថ្ងៃកេីតហេតុខាងលេីជនរងគ្រោះបានចតម៉ូតូទុកនៅចំហៀងផ្ទះ​ ស្រាប់តែមានជនសង្ស័យដេីរមកឃេីញ​ ឱកាសល្អជនសង្ស័យបានធ្វេីសកម្មភាពលួចយកម៉ូតូ​ ដោយ​យកកូនសោរម៉ូតូរបស់ខ្លួនស៊កចូលសោរកម៉ូតូរបស់ជនរងគ្រោះកាច់បំបែកគ្រាប់​តែមិនបានសម្រេចរួចក៏គេចខ្លួនបាត់​ ។ ក្រោយកេីតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង​ ភ្លាមៗនោះសមត្ថកិច្ចបានចុះទៅដល់កន្លែងកេីតហេតុបេីកការស្រាវជ្រាវ​ កំណត់បានអត្តសញ្ញាណជនសង្ស័យ​ ឈានដល់ឃាត់ខ្លួនជនសង្ស័យបាន​នៅវេលាម៉ោង១៧និង៣០នាទីនៅថ្ងៃឆ្នាំដដែលនៅចំណុចផ្លូវបេតុង​ ក្រុមទី៥​ ភូមិបឹងសាឡាង​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ រួមនឹងវត្ថុតាងនាំមកកាន់ប៉ុស្តិ៍ឫស្សីកែវតែម្តង។

ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរយកចម្លេីយកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដេីម្បីអនុវត្តន៍តាមនីតិវិធី​៕

...

ដោយ៖ ជីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print