ភ្នំពេញ៖ គ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចចុះអន្តរាគមន៍កាពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះមានឈ្មោះថុង សុឃឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរដល់ដូរ គ្រឿងជ័រ ស្នាក់នៅកន្លែងកេីតហេតុខាងលេី។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុខណៈម្ចាស់កំពុងរៀបចំអីវ៉ាន់ដាក់លក់ដូរនៅខាងក្រោមស្រាប់តែឃេីញមានផ្សែងហុយចេញពីលេីឡៅតឿភ្លាមនោះក៏ស្រែកហៅឱ្យគេឯងជួយនិងរាយការទៅអាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗតែដោយសារនៅខាងលេីសុទ្ធតែគ្រឿងជ័រទេីបធ្វេីឱ្យងាយឆាបឆេះលឿនរហ័ស។ ដោយមានការសហការជាមួយប្រជាពលរដ្ឋនិងក្រុមរថយន្តពន្លត់អគ្គិភ័យ ភ្លេីងក៏បានរលត់ទៅវិញនៅវេលាម៉ោង៧និង២០នាទី និងរងការខូចខាតទ្រព្យសម្បត្តិប្រហែល៨០ភាគរយតែមិនបណ្តាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ។
សមត្ថកិច្ចបញ្ជាល់ថាមូលហេតុនៃការឆាបឆេះផ្ទះប្រជាពលរដ្ឋខាងលេីនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖សុខាសែនជ័យ