រដ្ឋាភិបាលដែលទីក្រុងមូស្គូគាំទ្រ ជាតំបន់ឯករាជ្យ នៅ Kherson និងតំបន់ផ្តាច់ខ្លួនពីរទៀតគឺ Donetskនិង Luhansk កំពុងតែ ត្រៀមលក្ខណបោះឆ្នោតប្រជាមតិដើម្បីចូលជាមួយរុស្ស៊ី ដូចតំបន់គ្រីមៀ។
លោក Vladimir Saldo ប្រមុខដឹកនាំរដ្ឋាភិបាលដែលរុស្ស៊ីបង្កើតឡើងនៅក្នុងខេត្ត Kherson ប្រទេសអ៊ុយក្រែន នៅថ្ងៃទី ២០ខែកញ្ញា បានរៀបចំបោះឆ្នោតប្រជាមតិ ចូលជាមួយរុស្ស៊ី ។ តាមសារព័ត៌មាន TASS របស់រុស្ស៊ីបានផ្សាយថា តំបន់ខាងលើ នឹងចាប់ផ្តើមបោះឆ្នោតប្រជាមតិចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី ២៧ខែកញ្ញា ។
នៅថ្ងៃទី ២០ខែកញ្ញានោះដែរ តំណាងរដ្ឋាភិបាលតំបន់ Luhansk លោក Rodion Miroshnik បានបញ្ជាក់ថា តំបន់ផ្តាច់ខ្លួននៅភាគខាងកើតអ៊ុយក្រែន គឺ Donetskនិង Luhansk កំពុងតែត្រៀមលក្ខណៈបោះឆ្នោតប្រជាមតិចូលជាមួយរុស្ស៊ី ។
លោក Miroshnik បានលើកឡើងថា «ប្រមុខដឹកនាំតំបន់ Donetskនិង Luhansk បានឈានដល់កិច្ចព្រមព្រៀង សម្រាប់ការបោះឆ្នោតប្រជាមតិ ហើយសកម្មភាពត្រៀមបោះឆ្នោតកំពុងតែដំណើរការ ។ សកម្មភាពរៀបចំ និងច្បាប់ក្នុងការបោះឆ្នោតប្រជាមតិកំពុងតែដំណើរការ។
តាំងពីដើមខែកញ្ញា កម្លាំងទាហានអ៊ុយក្រែន បានបើកការវាយប្រហារទៅលើតំបន់ ភាគឦសាន្ត និងភាគខាងត្បូង ក្រោយពេលកម្លាំងទាហានរុស្ស៊ីបានដកចេញពីតំបន់យុទ្ធសាស្ត្រ Izium ស្ថិតនៅក្នុងខេត្ត Kharkiv ។ កម្លាំងទាហានអ៊ុយក្រែន ក៏បានប្រកាសថាដណ្តើមបានទីតាំងគ្រប់គ្រង ៦០០០គីឡូម៉ែត្រក្រឡា ៕
រូបថត : Zingnews.vn