មិនអាចទៅកាន់អឺរ៉ុបបាន ពលរដ្ឋរុស្ស៊ីសម្រុកមកទិញអចលនទ្រព្យ ក្នុងប្រទេសថៃ

ចែករំលែក៖

ដោយសារតែពលរដ្ឋរុស្ស៊ីបានបាត់បង់ឱកាសនៅក្នុងការទិញអចលនទ្រព្យនៅក្នុងប្រទេសតំបន់អឺរ៉ុប ទើបពួកគេជាច្រើនបាននាំគ្នាមកទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ ជួយដល់វិស័យនេះកើនឡើងយ៉ាងខ្លាំង។

តាមសារព័ត៌មាន Kommersan របស់រុស្ស៊ី នៅថ្ងៃទី ២០ខែកញ្ញាបានផ្សាយថា នេះជាលើកទីមួយហើយដែលថៃបានក្លាយទៅជាទីតាំងថ្មីសម្រាប់ជនជាតិរុស្ស៊ីទិញអចលនទ្រព្យ ជួយឱ្យទីផ្សារអចលនទ្រព្យក្នុងប្រទេសនេះកើនឡើងខ្ពស់ ។ ប្រមាណ៥០%នៃការទិញអចលនទ្រព្យរបស់ជនជាតិរុស្ស៊ីក្នុងប្រទេសថៃ គឺដើម្បីស្នាក់នៅទីនេះ ។ បច្ចុប្បន្នថៃមិនអនុញ្ញាតឱ្យចូលសញ្ជាតិតាមរយៈការវិនិយោគនោះឡើយ។ ប៉ុន្តែការចាយវាយប្រចាំថ្ងៃនៅក្នុងប្រទេសថៃគឺមិនថ្លៃនោះឡើយ ងាយស្រួលក្នុងការរស់នៅ។
ចាប់តាំងពីខែមករាដល់ខែសីហាឆ្នាំ២០២២ តម្រូវការទិញអចលនទ្រព្យក្នុងប្រទេសថៃពីសំណាក់ជនជាតិរុស្ស៊ីបានកើនឡើងដល់ទៅ៤ដង បើប្រៀបធៀបនឹងមួយឆ្នាំមុន ។ នៅក្នុងឆ្នាំនេះថៃបានជាប់ចំណាត់ថ្នាក់ទី១០ ក្នុងចំណោមប្រទេសដេលជនជាតិរុស្ស៊ីមកទិញអចលនទ្រព្យ។
តាមការកត់សម្គាល់របស់ Intermark Real Estate បានផ្សាយថា តម្រូវការទិញអចលនទ្រព្យនៅក្រៅប្រទេសកើនឡើងជាបន្តបន្ទាប់ ហើយប្រទេសដែលជនជាតិរុស្ស៊ីចាប់អារម្មណ៍ជាងគេនោះគឺ ថៃ
តួកគី អារ៉ាប់រួម ៕ ដោយធីរីណា

...

រូប​ថត​ : BI

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print