កីឡាករ Grant Hanley, Jacob Brown និង Jon McLaughlin បានដកចេញពីក្រុមរបស់ស្កុតឡែន មុនពេលការប្រកួតNations League នៅថ្ងៃពុធនេះជាមួយអ៊ុយក្រែន។ កីឡាករ Robby McCrorie ត្រូវបានកោះហៅឱ្យមកជំនួសអ្នកចាំទីMcLaughlin ដែលជាមិត្តរួមក្រុម Rangers ដែលបានខកខានការប្រកួតពីរលើកកន្លងមករបស់ក្លិប។ ចំណែក Forward Brown បានអវត្តមានពីការប្រកួតចុងសប្តាហ៍របស់ Stoke ជាមួយ QPR ប៉ុន្តែ Hanley បានលេងក្នុងលទ្ធផលស្មើ Norwich ជាមួយWest Brom ។
ខ្សែការពារបានចាប់ផ្តើមការប្រកួត Nations League ពីរលើកកន្លងមករបស់ស្កុតឡេន។ បន្ទាប់ពីការប្រកួតកាលពីថ្ងៃពុធនៅHampden ប្រទេសស្កុតឡេនធ្វើជាម្ចាស់ផ្ទះសាធារណរដ្ឋអៀរឡង់នៅថ្ងៃសៅរ៍ និងប៉ះអ៊ុយក្រែនក្នុងប្រទេសប៉ូឡូញថ្ងៃអង្គារសប្តាហ៍ក្រោយ។
ប្រធានក្រុម Andy Robertson មិនត្រូវបានបញ្ចេញឈ្មោះក្នុងក្រុមទេ បន្ទាប់ពីអ្នកចាត់ការ Liverpool លោក Jurgen Klopp បង្ហើបថា ខ្សែការពារឆ្វេងរូបនេះនឹងមិនបង្ហាញខ្លួនរហូតដល់ខែតុលាដោយសារបញ្ហារបួស។
បន្ទាប់ពីយកឈ្នះក្រុមអាមេនីក្នុងផ្ទះ និងក្រៅដី ក្រុមស្កុតឡេនរបស់លោក Steve Clarke បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ ក្នុងពូល B1 ដែលមានមួយពិន្ទុតាមពីក្រោយអ៊ុយក្រែន និង២ពិន្ទុនៅពីមុខក្រុមអៀរឡង់។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះក្រុមជម្រើសជាតិស្កុតឡេនសម្រាប់ការប្រកួត National League ជាមួយអ៊ុយក្រែននៅរាត្រីថ្ងៃពុធនេះ៖
អ្នកចាំទី៖ Craig Gordon (Heart of Midlothian), Liam Kelly (Motherwell), Robby McCrorie (Rangers)។
ខ្សែការពារ៖ Jack Hendry (Cremonese), Aaron Hickey (Brentford), Scott McKenna (Nottingham Forest), Nathan Patterson (Everton), Ryan Porteous (Hibernian), Anthony Ralston (Celtic), Greg Taylor (Celtic), Kieran Tierney (Arsenal)។
ខ្សែបម្រើ៖ Stuart Armstrong (Southampton), Billy Gilmour (Brighton & Hove Albion), Ryan Jack (Rangers), John McGinn (Aston Villa), Callum McGregor (Celtic), Kenny McLean (Norwich City), Scott McTominay (Manchester United), David Turnbull (Celtic)។
ខ្សែប្រយុទ្ធ៖ Che Adams (Southampton), Ryan Christie (Bournemouth), Lyndon Dykes (Queens Park Rangrs), Ryan Fraser (Newcastle United) ៕ (រូបភាព ៖ BBC Sport)