ខេត្តពោធិ៍សាត់ ៖ ខណៈនេះមានសេចក្ដីរាយការណ៍ពីសំណាក់អាជ្ញាធរភូមិដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ថា នៅវេលាល្ងាចថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ពួកគាត់ និងកម្លាំងប្រជាការពារភូមិ កំពុងមមាញឹកជួយអន្ដរាគមនប្រជាពលរដ្ឋ ដើម្បីរកទីទួលសុវត្ថិភាពខណៈជំនន់ទឹក កំពុងហក់យ៉ាងខ្លាំងស្ទើតែប្រមូលសម្ភារៈ និងសត្វធាតពុំទាន់ ។
សេចក្ដីរាយការណ៍ដដែលបន្តទៀតថា ជំនន់ទឹកភ្លៀងដែលកំពុងបន្តហក់ឡើងស្ទើតែជញ្ជូនសម្ភារៈមិនទាន់នេះ ដោយសារនាកន្លងមកពុំដែលកើតមាននោះទេ តែពេលនេះពិតជាមិនធម្មតាធ្វើឲ្យលិចលង់ផ្លូវដែល និងផ្លូវលំក្រាលគ្រួសក្រហមជាកំណាត់ៗ ក្នុងនេះនៅមានប្រជាពលរដ្ឋនៅតំបន់ទំនាបឬម្ខាងស្ទឹងនៅឡើយ ពួកគាត់នៅខ្វះមធ្យោបាយសុំការអន្តរាគមនបន្ថែម ពីអាជ្ញាធរមានសមត្ថកិច្ចស្រុក និងខេត្តឲ្យលឿនបន្ថែម ព្រោះកាលណាយប់តំបន់នេះកាន់តែមានផលលំបាក រងចាំតាមដានបន្ត ៕ ដោយៈ ប៉ឹម ពិន