ក្រសួង​បរិស្ថាន៖​ ដើមក្រវាញមានកម្ពស់ ៣-៤ម៉ែត្រ​ ដុះបែកជាគុម្ពរស់បានយូរឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២២​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ តាមការដងស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា​ ក្រវាញ (Siam cardamom)​ ជាដើមមានកម្ពស់ ៣-៤ម ដុះបែកជាគុម្ពរស់បានយូរឆ្នាំ ដើមនីមួយៗមានស្លឹក ១៥-១៨។ ស្លឹកមានទ្រវែង (oblong) រួមនៅផ្នែកគល់ស្រួចមានស្លឹកចុង គ្មានទង (sessile) ផ្ទៃស្លឹកគ្មានរោម តែគែមស្លឹកមានរោមរឹង។ គោលទម្រផ្កា (peduncle) មានប្រវែង ៤-២០ស.ម ដុះចេញពីគល់ដើមមានរោមច្រើន។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ កញ្ចុំផ្កាជាចង្កោមកួរត្រួតលើគ្នាជាបំពង់ (conical shape) ប្រវែង ៨-១០ស.ម អង្កត់ផ្ចឹត ៤-៥ស.ម។ នៅគល់ផ្កានីមួយៗមាមស្ទប និងកូនស្ទប (bracts) ត្រួតលើគ្នាដូចស្រកា។ ផ្កាពណ៌លឿងមានត្របកពណ៌ស ចុងប្លោកលម្អង់ផ្កាចែកជា៣ ផ្នែកកណ្តាលសំប៉ែត ផ្លែកសងខាងដូចត្រចៀក។ ស្រទាប់ធំ (labellum) ពណ៌ស មាមឆ្នូតពណ៌លឿង កេសរឥតផល ពណ៌សនៅសងខាងគល់ស្រទាប់ធំ។ ផ្លែមាន ៣-៤ក្លែប សម្បកស្រស់តែមានរោម ដល់ស្ងួតអស់រោម ផ្លែរាងដុំមូល (globose) មានទំហំ ១៥-១៥ម.ម ពណ៌សលាយលឿងស្រាល មានឆ្នូតក្រហូង៨-៩ និងមាន៥-៩គ្រាប់។ បន្តពូជដោយមើមក្តៀង។

...

ការប្រើប្រាស់បាន ២បែប ជាគ្រឿងទេស និងឱសថ៖
_គ្រឿងទេស ស្លឹកខ្ចីយកទៅធ្វើបន្លែសម្រាប់ស្ល។
_ ឱសថ ផ្លែមានធាតុក្តៅអាចធ្វើឱ្យដើរខ្យល់ស្រួល និងជាថ្នាំព្យាបាលក្រពះ ចុកសៀត និងអាហារមិនរលាយ។ ស្លឹកសម្រាប់ព្យាបាលស្លឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ មើមយកធ្វើថ្នាំពៅកម្លាំង និងផ្កាអាចព្យាបាលការស្រវាំងភ្នែក៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print