ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននៅខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ជនសង្ស័យ៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុសហការជាមួយកម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខទំបន់រលក ចាប់ឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងបទល្មើសជួញដូរគ្រឿងញៀន។

ប្រតិបត្តិការឆ្មក់បង្ក្រាបខាងលើធ្វើឡើងនៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចក្រុម៣១ ភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៌ឯក ឡុង គឹមហួរ នាយការិយាល័យបទល្មើសគ្រឿងញៀនបានឲ្យដឹងថា ដោយគោរពតាមបទបញ្ជាររបស់លោក ឧត្តមសេនីយ៌ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានដាក់ផែនការឲ្យកម្លាំងជំនាញបង្កើនការទប់ស្កាត់និងធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនិងប្រើប្រាសគ្រឿងញៀននោះ លោកបានដាក់ភ្នាក់ងារសំងាត់ដើម្បីតាមដានរហូតឈានទៅឆ្មក់ចុះបង្ក្រាបនិងចាប់ឃាត់ខ្លួនជនសង្ស័យជាមួយនិងវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀនជាក់ស្តែងបានមួយចំនួនផងដែរ។

លោក ឡុង គឹមហួរ បានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនទី១-ឈ្មោះ សាយ ចន្រ្ទា ភេទប្រុស អាយុ២៣ឆាំ្ន ជនជាតិខ្មែរ មុខរបរបើកឡាន មានទីលំនៅភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ទី២-ឈ្មោះ អៀម រ៉ាវេត ភេទប្រុស អាយុ២៧ឆាំ្ន ជនជាតិខ្មែរ មុខរបរបើកឡាន មានទីលំនៅភូមិដីឡ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ សុខ ឃាង ភេទប្រុស អាយុ១៨ឆាំ្ន ជនជាតិខ្មែរ មុខរបរព្រូឡាន មានទីលំនៅភូមិត្រាច ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ឡុង គឹមហួរ បន្តទៀតថា វត្ថុតាងចាប់យករួមមាន ម្សៅសថ្លា១កញ្ចប់ធំស្មើនិង ៨.២ក្រាម, ជញ្ជីងថ្លឹង១, ទូរស័ព្ទដៃ៣គ្រឿង, ម៉ូតូ Fino ពណ៌ខ្មៅលាយស ១គ្រឿង ស្លាកលេខគ្មាន, លុយខ្មែរ ១៥០,០០០រៀល (ដប់ប្រាំមុឺនរៀល)។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងពាក់ព័ន្ធបទល្មើសកម្លាំងការិយាល័យជំនាញអាវុធហត្ថខេត្តកំពុងចាត់ការបន្តតាមនីតិវិធី៕

FB_IMG_1463534847037

FB_IMG_1463534853738

ដោយ៖ ឆ្លាមសមុទ្រ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print