សម្ដេចក្រឡាហោម ស ខេង អញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ ជូនដល់ឥណ្ឌូនេស៊ី

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ សម្ដេចក្រឡាហោម ស ខេង ឧបនាយក
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានប្ដូរវេន បានអញ្ជើញផ្ទេរតួនាទីប្រធានប្ដូរវេន នៃការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ជូនដល់ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពី អគ្គស្នងការនគរបាលជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ,រដ្ឋមន្ដ្រីប្រធានប្រតិភូទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន នៃសមាជិកអាស៊ាន, អគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកសហគមសន្ដិសុខនយោបាយ និងភ្ញៀវកិត្តិយសជាតិ-អន្ដរជាតិ។

សូមជម្រាបជូនដែរ កិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលនេះ ក្រសួងមហាផ្ទៃកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចនេះផងដែរ៕

ដោយ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print