តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ-បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី

ចែករំលែក៖

ភ្នំពេញ : ក្នុងឱកាសបុណ្យកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌ​ នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច​ ខែភទ្របទ ឆ្នាំខាល​ ចត្វាស័ក​ ព.ស.២៥៦៦​ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា​ ឆ្នាំ២០២២នេះ លោកស្រីកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​កាកបាទក្រហមកម្ពុជា​ តំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ អមដំណើរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន​ និងសហការី​ បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ​ និងនាំយកទេយ្យវត្ថុ-បច្ច័យ​ទៅ​វេរប្រគេនចំពោះព្រះសង្ឃគង់នៅវត្តប្រជុំនទី​ (ហៅវត្តក្រពើហា)​ ដែលស្ថិតនៅសង្កាត់ព្រែកឫស្សី​ ក្រុងតាខ្មៅ​ ខេត្តកណ្តាល។

បន្ទាប់ពីបានធ្វេីបទនមស្ការព្រះរតនត្រ័យ​ និងវេរប្រគេនព្រះសង្ឃរួចមក​ ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះលេខាធិការគណៈខេត្តកណ្តាល​ នាយកពុទ្ធិកវិទ្យាល័យប៊ុន​ រ៉ានី​ ហ៊ុន​សែន​ ក្រពើហា​ និងជាព្រះចៅអធិការវត្តប្រជុំនទី​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលបានចាត់ឱ្យសហការីនាំយកទេយ្យទានមកវេរប្រគេន និងបានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះបុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកាទាំង៧សន្តាន ដែលបានធ្វើមរណកាលទៅ ជាពិសេសឧទ្ទិសមហាកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធលោកតាមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតាមាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ព្រមទាំង​វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង​ និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឧទ្ទិសជូនវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិទាំងឡាយ ដែលបានពលី និងបូជាជីវិតក្នុងបុព្វហេតុសង្គមជាតិផងដែរ។

ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​​ ក៏បានជូនពរសព្ទសាធុការដល់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ ព្រមទាំង​ បុត្រា​ បុត្រី​ ចៅៗ​ និងថ្នាក់ដឹកនាំ-មន្ត្រីកាកបាទក្រហមកម្ពុជា​ ឱ្យជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ​គឺ​ អាយុ​ វណ្ណៈ​ សុខៈ​ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា​ ទេយ្យទានដែលកាកបាទក្រហមកម្ពុជា​ ប្រគេនវត្តក្រពេីហារ រួមមាន​ ៖​ អង្ករ​ ២តោន,​ មី​ ២០កេស,​ ត្រីខ​ ៣កេសធំ,​ ទឹកស៊ីអ៉ីវ​ ១២០ដប,​ ទឹកត្រី​ ១២០ដប,​ ទឹកក្រូច​ ៥កេស,​ ទឹកត្រឡាច​ ៥កេស,​ ទឹកគូលែន​ ៥កេស,​ ទឹកសណ្តែក​ ៥កេស,​ មៀនកំប៉ុង​ ២កេស,​ ទឹកបរិសុទ្ធអារុណា​ ១០កេស,​ ទឹកដោះគោខាប់​ ២កេស,​ អូរវ៉ាន់ទីន​ ២កេស,​ តែ​ ៥គីឡូក្រាម​,​ ស្ករស​ ២៥គីឡូក្រាម,​ ត្រីងៀត​ ១០គីឡូក្រាម,​ សាច់ក្រក​ ១០គីឡូក្រាម,​ ជែលលាងដៃ​ ៥កេស,​ ម៉ាស់​ ១កេសធំ,​ អាល់កុល​ ២កាន​ និងបច្ច័យចំនួន​ ៤០លានរៀល។ វេរប្រគេន​ ព្រះឃោសមុនីវង្ស​ វ័ន្ត​ វណ្ណោ​​ នូវ​ សាដក​ ១​ និងបច្ច័យ​ ២លានរៀល។ វេរប្រគេនព្រះសង្ឃ​គង់អម​ ៤អង្គ​ ក្នុង​ ១អង្គ​ នូវ​ សាដក១​ និងបច្ច័យ​ ២០ម៉ឺនរៀល៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print