ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រីព្រមទាំងបុត្រ រួមជាមួយពុទ្ធបរិសទ្ធ័ជិតឆ្ងាយចូលរួមកាន់បិណ្ឌទី១៤នៅវត្តនិគ្រោធវន័ គល់ទទឹងក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ. ស្របពេលដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងដំណើរការចូលរួមពិធីបុណ្យកាន់បិណ្ឌប្រកបដោយកំលាំងសទ្ធាជ្រះថ្លា នៅថ្ងៃសុក្រ១៣រោច ខែភទ្របទ ឆ្នាំខាលចត្វាសក័ ព.ស២៥៦៦ត្រូវនឹងថ្ងៃទី២៣កញ្ញាឆ្នាំ២០២២ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជាស៊ីណាឃួង ស្រេង ព្រមទាំងបុត្រនិងក្រុមគ្រួសារ អាជ្ញាធរដែនដី មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធក្រោមឧិវាទរដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១៤នៅវត្តនិគ្រោធវន័គល់ទទឹង ក្នុងសង្កាត់ព្រែក ខណ្ឌច្បារអំពៅដោយទឹកចិត្តរីករាយជ្រះថ្លាក្រៃលែងក្នុងព្រះពុទ្ធសាសនា ។
កម្មវិធីបុណ្យបានប្រព្រឹត្តទៅតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតា ញាតិការទាំង៧សណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាងមុខ សុំបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ជាមួយគ្នានេះ ក៏បានបង្ហាញឲ្យឃើញពីមនោសញ្ចេតនាគោរពប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋអោយផ្តុំផ្តើងរុងរឿង និងជាការជួបជុំរិតចំណងសាមគ្គីភាពក្នុងមហាគ្រួសារខ្មែរក្នុងការធ្វើបុណ្យធ្វើទានបញ្ជូនកុសលដល់អ្នកដែលបានលាចាកលោកទៅកាន់លោកខាងមុខហើយនោះផង។ព្រះធានុរក្ខ័ គូ សុភាព ព្រះរាជាគណៈថ្នាក់កិត្តិយសព្រះធម្មធរគណរាជធានីភ្នំពេញ និងជាព្រះគ្រូសូត្យស្តាំវត្តនិគ្រោធវន័ (គល់ទទឹង)បានសំដែងធម៏ទេសនាដោយបានលើកយករឿងមគ្គមានព្វ រួមនឹងសហការីរបស់ខ្លួនចំនួន ៣២នាក់ផ្សេងទៀត បានចំណាយកំលាំងកាយចិត្តកសាងសមិទ្ធផលសំរាប់ជាប្រយោជន៏សាធារណៈ ជាប្រយោជន៏សាសនាដែលចុងក្រោយដោយសារអំណាចផលានិសង្ឃដែលខ្លួនបានកសាង មគ្គមានព្វក៏បានកើតទៅជាទេវតា។ក្នុងន័យនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៏ដែរថា៖កម្ពុជាមានភព្វសំណាងដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌ និងជាស្ថាបនិកសន្តិភាព ដែលបានដឹកនាំប្រទេសជាតិអោយទទួលបានសុខសន្តិភាពទាំងស្រុងពេញផ្ទៃ ប្រទេសក្រោយពីបានរំដោះជីវិតប្រជាជនចេញផុតពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៏ប៉ុលពតសម្តេចនៅបានគិតគូដល់សុខមាលភាពប្រជាពលរដ្ឋដោយដាក់ចេញវិធានការដ៏មាន ប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ.១៩ធ្វើអោយកម្ពុជាអាចបើកប្រទេសឡើងវិញ ធ្វើអោយសេដ្ឋកិច្ច សង្គមនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានវិលទៅរកស្ថានភាពល្អប្រសើរ ឡើងវិញ។នេះហើយជាបុណ្យកុសលធំធេងណាស់ដែលសម្តេចតេជោបានធ្វើ សំរាប់ជាតិ សាសនា និងព្រះមហាក្សត្រ។ ជាមួយគ្នានេះដែរ លោក អភិបាល និងលោកស្រី ព្រមទាំងពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ក៏បានចូលរូមបូជាប្រទីប និងបង្ហោះគោមក្នុងន័យថ្វាយចំពោះព្រះរតនត្រៃយ៏ និងផ្សព្វផ្សាយមេត្តចិត្ត ឧទ្ទិសបុណ្យកុសលដល់ញាតិញ៉ោមដើម្បីឲ្យមានចិត្តជ្រះថ្លាស្ងប់កើតមានមេត្តាធម៏លប់បំបាត់អំពើក្រោធក្នុងចិត្តនិងធ្វើឲ្យអ្នកផងបានរីករាយសប្បាយចិត្តជាមួយយើងដែរព្រមទាំងបង្កើតបាននូវពន្លឺដ៏ភ្លឺត្រចះត្រចង់ក្នុងចិត្តដូចប្រទីប និងការបង្ហោះ គោមដែលពេញដោយពន្លឺភ្លឺរទាលនាពេលរាត្រី។
ពិធីរាប់បាត្រត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤កញ្ញារួចវេចង្ហាន់ប្រគេនព្រះសង្ឃ បាយបត្តបូរណ៏ថ្វាយព្រះសម្មាសម្ពុទ្ធ និងព្រះសង្ឃ។ទ័យទានដែលរដ្ឋបាលរាជធានីភ្នំពេញនាំយកមកវេរ ប្រគេនព្រះសង្ឃរួមមាន សាដក២២,អង្ករ១០០ គីឡូក្រាម,មី៣០កេស,ទឹកក្រូច៣០កេស,ទឹក សុទ្ធ១០០កេស, ស្ករស១០០គីឡូក្រាម,ត្រីខកំប៉ុង១កេស,ទឹកដោះ គោខាប់១កេស,ផ្លែឈើ២កន្ត្រក,តាជី យាយជី១៣៥អង្គ.នាក់ម្នាក់ក្រណាត់ស១ដុំ,ប្រាក់២ម៉ឺនរៀល,បច្ច័យប្រគេនព្រះសង្ឃ២០៤អង្គក្នុងមួយអង្គ៥ម៉ឺនរៀល,ព្រមទាំងមន្ត្រីសង្ឃ,សិស្សនិស្សិត២៦នាក់ក្នុងម្នាក់២ម៉ឺនរៀល។ចំពោះបច្ច័យដែលទទួលបានពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ទ័ចាប់មគ្គផលសរុបមានចំនួន ៣៨.៦៤០.០០០រៀលដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ៕
ដោយ ៖ សំរិត