ទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំ ជាមួយបងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករជំនាញខ្មែរ ប្រមាណជាង ២,០០០ នាក់ នៅឧទ្យាន Tsutsujigaoka Daini

ចែករំលែក៖

ប្រទេសជប៉ុន : នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី បានចូលរួមកម្មវិធីបុណ្យភ្ជុំបិណ្ឌ និងជួបជុំ ជាមួយបងប្អូនប្រជាពលរដ្ឋ និស្សិត កម្មសិក្សាការី និងពលករជំនាញខ្មែរ ប្រមាណជាង ២,០០០ នាក់ នៅឧទ្យាន Tsutsujigaoka Daini ស្រុក Tatebayashi ខេត្ត Gunma, ដោយបាននាំយកនូវទេយ្យទាន និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន ២អង្គ និមន្តមកពីវត្តខ្មែរសាមគ្គី និងវត្តបារមីភ្នំបិតាធំ នៃខេត្តកាណាហ្កាវ៉ា។ 

ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត បានសំណេះសំណាល ពាំនាំសេចក្តីនឹករលឹក និងផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជម្រាបអំពីទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន។

អនុមោទនាពិធីបុណ្យភ្ជុំបិណ្ឌ-បិណ្ឌ១៤

ថ្ងៃទី២៤ កញ្ញានេះ ត្រូវនឹងថ្ងៃ១៤រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​១៤នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ 

បិណ្ឌទី១៤ នេះគឺជាថ្ងៃដែលប្រជាពលរដ្ឋ កម្មករ កម្មាការិនី អាជីវករមួយចំនួន បានធ្វើដំណើរជាបន្តបន្ទាប់ទៅកាន់ស្រុកកំណើតដើម្បីជួបជុំ ឪពុកម្ដាយ បងប្អូនសាចលើញាតិ ដើម្បីធ្វើបុណ្យនៅតាមវត្តអារាម ក៏ដូចជានៅតាមផ្ទះ និងរីករាយជួបជុំគ្រួសារ ហើយប្រជាពលរដ្ឋខ្លះទៀត ក៏បានចាប់ផ្ដើមធ្វើដំណើរកម្សាន្តជុំគ្រួសារ ទៅកាន់តំបន់ទេសចរណ៍ផ្សេងៗ ។

សូមជូនពរ បងប្អូនកូនក្មួយ កម្មករ កម្មការិនី ប្រជាពលរដ្ឋទទួលបានសុវត្ថិភាពក្នុងការធ្ធ្វើដំណើរ សុខភាពល្អ និង រីករាយជាមួយក្រុមគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្យ ព្រមទាំងត្រូវយកចិត្តទុកដាក់ថែរក្សា ការពារសុខភាព ពិសេសត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ។ 

សូមអរគុណដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈរបៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ បង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរ នៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print