ភ្នំពេញ៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ប្រគល់ថវិកាជូនដល់អង្គការសង្គ្រោះជនអស់សង្ឃឹមចំនួន ២០លានរៀល និងអង្គការគ្រួសារថ្មីចំនួន ២០លានរៀល ដើម្បីឲ្យអង្គការមានលទ្ធភាពផ្គត់ផ្គង់អាហារ និងការស្លៀកពាក់គ្រប់គ្រាន់ដល់ក្មេងៗក្នុងអង្គការទាំងពីរខាងលើ ។
កម្មវិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ ។ លោកជំទាវអគ្គលេខាធិការបានជម្រាបថា ថវិកាដែលប្រគល់ជូននូវពេលនេះ គឺយើងបានមកពីការឧបត្ថម្ភពីសប្បុរសជននានា ក្នុងទិវាពិភពលោក កាកបាទក្រហមអឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០១៦ ។
សូមបញ្ជាក់អង្គការទាំងពីរខាងលើនេះកាកបាទក្រហមកម្ពុជាបានប្រគល់ថវិកាជូនលើកទី៥ និងលើកទី៦ ៕
ដោយ៖ សីលា
...