ដាច់សសរជា ពីរកំណាត់ និងរងរបួសធ្ងន់៥នាក់ដោយសាររន្ទះបាញ់នៅស្រុកបរិបូរណ៍

ចែករំលែក៖

កំពង់ឆ្នាំង ៖ មនុស្សចំនួន៥នាក់បានរងរបួសធ្ងន់និងស្រាលដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ បន្ទាប់ពីជនរងគ្រោះត្រូវរន្ទះបាញ់ពេលនាំគ្នាមកជ្រកក្រោមផ្ទះពេលមេឃកំពង់តែភ្លឿង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចកំពោធស្បូវ ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង៥នាក់នេះកំពុងធ្វើការនៅខាងក្រៅផ្ទះ ស្រាប់ពេលនោះមេឃឡើងខ្មៅនិងមានធ្លាក់ខ្យល់ ហើយមានភ្លៀងយ៉ាងខ្លាំង ឃើញស្ថានភាពបែបនេះជនរងគ្រោះទាំង៥នាក់នេះបាននាំគ្នាទៅជ្រកក្រោមផ្ទះខ្លាចផ្គររន្ទះ ក្នុងពេលដែលំពុងអង្គុយជ្រកភ្លៀងនោះស្រាប់តែរន្ទះផ្កាភ្លើងយ៉ាងខ្លាំងបានបាញ់សំដៅចូលមកក្រោមផ្ទះបណ្តាលឲ្យសសរផ្ទះមួយដើមដែលនៅក្បែរកន្លែងពួកគេអង្គុយដាច់ជា ពីរកំណាត់ រីឯបុរសទាំង៥នាក់ដែលអង្គុយចំងាយពីសរសរផ្ទះប្រមាណជា២ម៉ែត្រ​ក៍បណ្តាលឲ្យរងរបួសធ្ងន់និងស្រាលតែម្តង។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅក្បែនោះបាននាំគ្នាដឹកជនរងគ្រោះទាំង៥នាក់នេះមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកស្រុកប្រត្តិបត្តិបរិបូរណ៍ ៕

13177441_1910785995814441_1937416749455001530_n (1)

13241235_1910785935814447_6323438068596614018_n

13177360_1910785969147777_2083795717438593890_n

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print