លោក ឃ្លាំង ហួត ៖ កុងសុីទទួលបញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់..គឺមាន.. ទទួលបញ្ចាំរបស់ចោរ..ទទួលបញ្ចាំរបស់គ្មានឯកសារ.. ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់.. ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ !

ចែករំលែក៖

ភ្នំពេញ កុងសុីទទួលបញ្ចាំដែលត្រូវមានវិធានការដាក់ទោសតាមច្បាប់..គឺមាន.. ទទួលបញ្ចាំរបស់ចោរ..ទទួលបញ្ចាំរបស់គ្មានឯកសារ.. ទទួលបញ្ចាំយកការប្រាក់ខ្ពស់ខុសច្បាប់.. ទទួលបញ្ចាំមិនបង់ពន្ធដារជូនរដ្ឋ នេះជាការបង្ហោះរបស់ លោក ឃ្លាំង ហួត អភិបាលរង រាជធានីភ្នំពេញ នៅលើផេកផ្លូវការ របស់លោក នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

លោកបានថ្លែងថា៖ សូមប្រជាជនរាជធានីភ្នំពេញត្រូវចូលរួមសហការជាពលរដ្ឋល្អក្នុងយុទ្ធនាការបោសសម្អាតកុងសុីបញ្ចាំខុសច្បាប់ ដើម្បីលុបបំបាត់អំពើចោរកម្មនានា លុបបំបាត់ល្បែងសុីសងខុសច្បាប់ការចែកចាយ ប្រើប្រាស់គ្រឿងញៀន ទូទាំងរាជធានីនៃយើង

លោកបានបន្តថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោកឃួង ស្រេង សូមថ្លែងអំណរគុណដល់ប្រជាជនរាជធានីភ្នំពេញដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹង

លោកសូមគោរពអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដាស់តឿន និងផ្ដល់លទ្ធភាពខ្ពស់៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print