ភ្នំពេញ៖ បើទោះបីជាកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខបានចុះបង្ក្រាបទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនស្ទើតែគ្នានថ្ងៃសំរាកក៍ដោយ ហើយថែមទាំងឃាត់ខ្លួនមនុស្សបានជាច្រើនាក់នាពេលកន្លងមកក្តីក៍នៅតែមិនចេះអស់។
ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខដឹកដោយលោក គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋាបាលតំបន់ភូមិត្រពាំងឈូក សង្កាត់ទឹថ្លា ខណ្ឌសែនសុខដែលជាតំបន់ស្មុកស្មាញពោពេញដោយអ្នកប្រើប្រាស់គ្រឿងញៀន ហើយឃាត់ខ្លួនជនសង្ស័យ៤នាក់់យកទៅសាកសួរនៅអធិការដ្ឋានខណ្ឌ។
អ្នកប្រើប្រាស់គ្រឿងញៀនទី១-ឈ្មោះ អុក សំអាត អាយុ២៣ឆ្នាំ មុខរបរកម្មករោងចក្រ ទី២-ឈ្មោះ ផុន សាវុធ អាយុ២២ឆ្នាំ ទី៣-ឈ្មោះ ឈាវ ដែន អាយុ២៣ឆ្នាំ និងទី៤-ឈ្មោះ ពៅ សិទ្ធ អាយុ២៥ឆ្នាំ ទាំង៣នាក់ខាងក្រោមជាកម្មករស្តងផ្លែឈើផ្សារនាគមាស ស្នាក់នៅស្តង់ផ្លែឈើតែម្តង។
លោក កួក សុខហួរ អធិការរងខណ្ឌតំណាងឲ្យលោក ម៉ក់ ហុង អធិការខណ្ឌបានមានប្រសាសថា ដោយមានបទបញ្ជារពីលោកអគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញនិងដោយមានការសម្របសម្រួលពីលោក វង្ស ប៑ុនវិសុទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញបានបញ្ជាមកលោកឲ្យចុះសហការណ៍និងធ្វើរដ្ឋបាលនៅចំណុចខាងលើដែលជាតំបន់ស្មុកស្មាញទើបលោកដឹកនាំកំលាំងចុះមកបង្ក្រាបដូចភ្លៀងរលឹមក្នុងនោះឃាត់ខ្លួនក្មេងដែលតែងតែដើរចោលផ្ទះនិងប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនបាន ៤នាក់ដកហូតសម្ភារ:ប្រើរប្រាស់មួយចំនួនផង។
បច្ចុប្បន្នក្រុមប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ តុង សីហា