បេក្ខភាពប្រធានាធិបតីអាមេរិកលោកដូណាលត្រាំបានប្រកាសឲ្យដឹងថាប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះលោកនឹងពិភាក្សាជាមួយមេដឹកនាំគីមជុងអ៊ុនដើម្បីបញ្ចប់វិបត្តិបរមាណូ។
នៅថ្ងៃទី១៨ខែឧសភា លោកដូណាលត្រាំបានប្រកាសថា បើលោកជាប់ឆ្នោតកិច្ចពិភាក្សានោះនឹងត្រូវធ្វើឡើងហើយវិបត្តិនឹងត្រូវបញ្ចប់។ ទន្ទឹមនឹងនោះលោកក៏បានបញ្ជាក់ថា លោកនឹង ដាក់សម្ពាធទៅលើរដ្ឋាភិបាលចិន ដើម្បីឲ្យទប់ស្កាត់បញ្ហានៅកូរ៉េខាងជើង។
នេះជាលើកទីមួយដែលលោកត្រាំបង្ហាញទស្សនៈចង់ពិភាក្សាជាមួយមេដឹកនាំគីមជុងអ៊ុន ចាប់តាំងពីពេលបោះឆ្នោតជ្រើសរើសបេក្ខភាពរហូតមកទល់ពេលនេះ។ កន្លងមកលោកក៏ធ្លាប់បានថ្កោលទោសនិងលើកសសេរផងដែរថាមេដឹកនាំគីមជុងអ៊ុនជាបុគ្គល មានសមត្ថភាព ហាមប្រឈមនិងអាមេរិកដោយបើកជំហរ។
សំណើរនៃការធ្វើកិច្ចប្រជុំបែបនេះ ត្រូវបានគេមើលឃើញថា គឺជាសញ្ញានៃការផ្លាស់ប្តូរ ដ៏សំខាន់មួយនៃគោលនយោបាយ របស់អាមេរិក ឲ្យមានដំណើរការ ឆ្ពោះទៅមុខ ជាមួយនឹងប្រទេសដែលមាន របបគ្រប់គ្រងនយោបាយ ដាច់ដោយឡែកពីគេមួយនេះ។ ទោះបីជាយ៉ាងណាក្តី លោកស្រី Hillary Clinto ដែលជាដៃគូរប្រកួតប្រជែង មកពីគណបក្សប្រជាធិបតេយ្យ បានឆ្លើយតបទៅនឹងការប្រកាសរបស់លោកត្រាំតាមបែបបង្អាប់ទៅវិញ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ជំនួយការរបស់លោកស្រី Clinton ដែលបានបន្ថែមថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ហាក់ដូចជាគ្មានន័យ និងគ្មានភាពឆ្លាតវ័យនោះទេ។
លោក ដូណាល់ ត្រាំ នឹងរំពឹងថា នឹងធ្វើដំណើរទស្សនកិច្ច ជាផ្លូវការមួយ ទៅកាន់ប្រទេសអង់គ្លេស នៅក្រោយពេលដែលសេចក្តីប្រកាសជាផ្លូវការ បេក្ខភាពតំណាងប្រជែងយក តំណែងប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែលនឹងត្រូវធ្វើឡើង នៅខែកក្កដាខាងមុខនេះ៕
ប្រែសម្រួល៖ ម៉ែវ សាធី
ដោយ មែវ សាធី