កំណើនសេដ្ឋកិច្ច​ថៃ​កើនឡើង​ក្នុង​រយៈពេល​៣​ឆ្នាំ​បើ​ទោះបីជា​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ក៏​ដោយ​

ចែករំលែក៖

​កំណើនសេដ្ឋកិច្ច​ថៃ​នៅ​តែ​ងើបឡើង​ វិញ​នៅ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​ដដែល​ ហើយ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​វា​កើនឡើង​ជាង​ត្រីមាស​មុន​បើ​ទោះបីជា​មានការ​ធ្លាក់​ចុះ​នៃ​ការ​នាំ​ចេញ​ក៏​ដោយ​។​

GDP​ នៅ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​បាន​ កើនឡើង​ដល់​៣,២​ភាគរយ​ខ្ពស់​ជាងគេ​បំផុត​នៅ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​សេដ្ឋកិច្ច​ប្រទេស​ថៃ​កើនឡើង​០,៩​ភាគ​ រយ​នៅ​ក្នុង​ត្រីមាស​ទី​១​ដោយសារ​តែ​ការ​ជំរុញ​នៃ​ការ​ចំណាយ​ជា​សាធារណៈ​និង​ទេសចរណ៍​ជាដើម​។​

​ការ​ប្រើប្រាស់​ឯកជន​បាន​កើនឡើង​ ២,៣​ភាគរយ​ ខណៈ​ដែល​ការ​ប្រើប្រាស់​សាធារណៈ​កើនឡើង​៨​ភាគរយ​បើ​ធៀប​ នឹង​ត្រីមាស​ទី​៤​ ដែល​មាន​ចំនួន​តែ​៤,៨​ភាគរយ​។​

​លោកស្រី​ Pornpen​ Sodsrichai​ នាយក​ ការិយាល័យ​ម៉ា​ក្រូ​ហិរញ្ញវត្ថុ​របស់​ធានា​គារ​ថៃ​បានឱ្យ​ដឹង​ថា​ កំណើនសេដ្ឋកិច្ច​ក្នុង​ត្រីមាស​ទី​១​មាន​ចំនួន​៣,២​ភាគរយ​ ពោល​គឺ​ជិត​ស្មើនឹង​ការ​ព្យាករ​របស់​ធនាគារ​ថៃ​។​

​លោកស្រី​បាន​បន្ថែម​ទៀត​ថា​ ការ​កើនឡើង​នេះ​គឺ​ដោយសារ​តែ​ការ​ជំរុញ​ដោយ​សេវាកម្ម​ ជា​ពិសេស​កំណើន​ទេសចរណ៍​ និង​ការ​កើនឡើង​នៃ​ចំណាយ​សាធារណៈ​។​

​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ទាំង​ហា​និ​ ភ័យ​ខាងក្រៅ​និង​ខាងក្នុង​បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​ដោយ​ចាំបាច់​ត្រូវ​មានការ​ត្រួត​ ពិនិត្យ​នៅ​ពេល​ក្រោយៗ​នេះ​។​ ការ​នាំ​ ចេញ​របស់​ថៃ​នឹង​ពឹងផ្អែក​ទៅ​លើ​ការ​ងើបឡើង​នៃ​សេដ្ឋកិច្ច​សាកល​។​

​នៅ​ក្នុង​ត្រីមាស​ទី​១​នៃ​ឆ្នាំ​២០១៦​នេះ​ ការ​នាំ​ចេញ​របស់​ថៃ​បាន​បន្ត​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​មុន​ពោល​គឺ​ធ្លាក់​ចុះ​១,៤​ភាគរយ​។​ បើ​ ទោះបីជា​កំណើនសេដ្ឋកិច្ច​កើនឡើង​១,១​ភាគរយ​បើ​គិត​ពី​គុណភាព​ក៏​ដោយ​ក៏​តម្លៃ​នៃ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​២,៤​ភាគរយ​ដែរ​។​

​គណៈកម្មការ​អភិវឌ្ឍន៍​សង្គម​និង​សេដ្ឋកិច្ចជាតិ​ (National​ Economic​ and​ Social​ Development​ Board​ –NESDB)​ បាន​ប៉ាន់​ស្មានថា​ កំណើន​GDP​ក្នុងឆ្នាំនេះ​នឹង​កើនឡើង​ពី​២,៨​ទៅ​៣,៨​ភាគរយ​ ខណៈ​ដែល​ការ​នាំ​ចេញ​របស់​ថៃ​នឹង​ក្នុងឆ្នាំនេះ​នឹង​ធ្លាក់​ចុះ​១,៧​ភាគរយ​ ៕​

ALeqM5g-l29

ដោយ៖ រ័​ត្ន​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print