នាយករដ្ឋមន្ត្រីវៀតណាមទស្សនកចិ្ចទៅកាន់រុស្ស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

ចែករំលែក៖

រុស្ស៊ីក៏ដូចជាអាមេរិកបានចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រទេសនៅក្នុងតំបន់អាស៊ាន ដែលជាតំបន់មានសក្តានុពលយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច។ ទាំងនោះហើយបានជាមានកិច្ចប្រជុំកំពូល អាមេរិក អាស៊ាន ចិនអាស៊ាន ហើយពេលនេះរុស្ស៊ីនិងអាស៊ាន។ សកម្មភាពទាំងនោះបានបង្ហាញឲ្យឃើញថា ប្រទេសមហាអំណាចនៅលើពិភពលោកបានចាប់អារម្មណ៍យ៉ាងខ្លាំងមក​លើតំបន់អាស៊ាន។

ប្រព័ន្ធផ្សព្វផ្សាយ​នៅ​ម៉ូស្កូចាប់​អារម្មណ៍​ថា គឺ​ជា​លើក​ដំបូងដែល​នាយក​រដ្ឋមន្ត្រី​ថ្មីនៃ​ប្រទេស​វៀតណាម លោក Nguyen  Xuan Phuc ធ្វើ​ទស្សនកិច្ច​នៅ​រុស្ស៊ី ក្រោយ​ពី​បេក្ខភាព​គាត់ត្រូវ​បាន​រដ្ឋសភា​វៀតណាម​អនុម័ត​គាំទ្រកាល​ពី​ថ្ងៃ​៧ ខែ​មេសា ​កន្លង​ទៅ ដោយ​សម្លេង​អ្នក​តំណាងរាស្ត្រដល់​ទៅ ៤៤៦ លើ ៤៩០សម្លេង។

រុស្ស៊ី​ធ្វើ​ជា​ម្ចាស់​ផ្ទះទទួល​ជំនួប​កំពូល​រុស្ស៊ី-អាស៊ាន លើក​ទី​២០ ហើយ​ក្នុង​បរិបទ​នេះ លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បាន​អញ្ជើញ​មក​ដល់​រុស្ស៊ី​មុន​គេនា​រសៀល​ថ្ងៃ​១៦ ខែ​ឧសភា​ ម្សិលមិញ បាន​ជួប​ចរចាជាមួយ​លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ដោយ​ផ្តោត​ការយកចិត្ត​ទុកដាក់ទៅ​លើ​ទំនាក់ទំនង​ទ្វេ​ភាគី។ ជា​លទ្ធផល​ជំនួបគូ​ភាគី​បាន​ព្រមព្រៀង​គ្នា បង្កើន​ទំហំ​ផ្តោះប្តូរ​ពាណិជ្ជកម្មតាម​រយៈការសមិទ្ធិ​គម្រោង​វិនិយោគ ហើយ​ដាក់​ឲ្យ​ដំណើរការក្នុង​ខែ​មិថុនា​ខាង​មុខ​ទៅ​ហើយ គឺលំហ​ពាណិជ្ជកម្ម​សេរី។

លោក​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី ឌីមីទ្រី ម៉េដវេដេវ បាន​បញ្ចេញ​យោបល់​ថា ជា​បឋមត្រូវតែ​ខំប្រឹងប្រែង​យ៉ាង​ណាដើម្បី​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគីកើន​ឡើង​យ៉ាង​បង្គួរតាមរយៈការសមិទ្ធិ​គម្រោង​វិនិយោគ​ទាំង​អម្បាលម៉ានរបស់​ប្រទេស​ទាំងពីរ។ បន្ទាប់មកត្រូវ​ដាក់​ឲ្យ​ដំណើរការ​លំហ​ពាណិជ្ជកម្ម​សេរី ដែល​មាន​ជា​នីតិន័យ ទៅហើយរវាង​ប្រទេស​យើង បាន​ន័យ​ថា រវាង ម្ខាង គឺ វៀតណាម និង​ម្ខាង​ទៀត គឺ សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី សហភាពដែលមាន​៥​ប្រទេសជាសមាជិកគឺ រុស្ស៊ី កាហ្សាក់ស្ថាន បេឡារុស អារមេនី និងកៀហ្ស៊ីស៊ីស្ថាន។

លោក ម៉េដវេដេវ ថ្លែងថា៖ វៀតណាម​និង​រុស្ស៊ី ជា​ដៃគូ​ជំនិត​នឹង​គ្នា ក៏ប៉ុន្តែសហប្រតិបត្តិការនៅមិនទា​ន់ធំធេង​សម្បើម ដូចក្តី​ប្រាថ្នា​របស់​គូ​ភាគី​ឡើយ សូម្បី​សហប្រតិបត្តិការ​នេះនាំមុខ​ដោយ ក្រុមហ៊ុន​យក្ស​រុស្ស៊ី​ខាង​ឧស្ម័ន Gozprom និងក្រុមហ៊ុន​ប្រេង​វៀតណាម Petrovietnam ក្តី។ ទំហំ​ពាណិជ្ជកម្ម​សព្វថ្ងៃ មិន​ឆ្លើយ​ស្រប​សោះ​ឡើយនឹង​សក្តានុពល​ប្រទេស​ទាំងពីរ។ ទោះយ៉ាង​ណា​ក្តីក៏ ១/៣ នៃ​ទំហំ​នាំចេញ​របស់​រុស្ស៊ីទៅ​អាស៊ី​អគ្នេយ៍គឺ​ពិត​ជា​ធ្លាក់​ទៅ​លើ​វៀតណាម ។

មិន​តែ​ប៉ុណ្ណោះ បើក្នុង​ឆ្នាំ​មុន ទំហំ​ផ្តោះប្តូរ​នោះបាន​មាន​ទឹក​ប្រាក់​ចន្លោះ ៤,០០០​លាន​ដុល្លារនោះក្នុងឆ្នាំ​នេះ ​គូភាគី​សង្កេត​ឃើញទំនោរ​កើន​ឡើង​ទៅ​ហើយ ទាំង​ក្នុង​ស្ថានការណ៍​ស្មុគស្មាញក៏ដោយ ។

លោកនាយករដ្ឋមន្ត្រីរុស្ស៊ី គូសបញ្ជាក់​ជា​ពិសេស​ថា វៀតណាម​ជា​ប្រទេស​ដែល​បាន​ផ្តើម​គំនិតភ្ជាប់ខ្លួន​មក​នឹង​លំហ​ពាណិជ្ជកម្ម​សេរី ជាមួយ​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប-អាស៊ី ហើយ​ឥឡូវកំពុង​ប្រព្រឹត្ត​ទៅនីតិវិធី ខាង​ផ្តល់​សច្ចាប័ន ដល់​កិច្ចព្រមព្រៀង​នោះ។

លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម Nguyen  Xuan Phuc ពីចំណែកខ្លួនសម្ដែង​នូវ​ជំនឿ​ជឿជាក់​ថា លំហ​ពាណិជ្ជកម្ម​សេរី​នោះនឹង​ចូល​ជា​ធរមាន​ពេញលេញគឺ​នៅ​ខែ​មិថុនា ​ខាងមុខ​ទៅ​ហើយ ដោយ​និង​ផ្តល់​សន្ទុះ​យ៉ាង​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម។ តាមប្រសាសន៍គាត់  វៀតណាមកំពុងពង្រីក​ជា​បណ្តើរៗ​ទៅ​លើ​ទំហំ​ផ្តោះប្តូរជាមួយ​រដ្ឋ​ឯទៀត នៃ​លំហ​ពាណិជ្ជកម្ម​សេរី​នោះ យោង​ទៅ​លើ​កិច្ចព្រមព្រៀង​ទ្វេ​ភាគី សរុប​ទៅ​ចំនួន​ ១៣​ច្បាប់​ឯណោះ ដែល​បង្គ្រប់​គ្នា​ទៅវិញ​ទៅមក៕

dfgd

images

index

ប្រែសម្រួល៖ ម៉ែវសាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print