មហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេក និងជីដូន ឯកឧត្តម ហ៊ុនម៉ានី បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នេះ

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តម ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការថា, ខ្ញុំបាទ និងភរិយា ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយ មហាឧបាសិកា ទន់ ធី ដែលត្រូវជាជីដូនក្មេក និងជីដូន បានទទួលមរណភាព កាលពីព្រឹកថ្ងៃពុធ ៣ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។ លោកយាយគឺជាអ្នកមានគុណដ៏ល្អដែលបានលះបង់កម្លាំងកាយចិត្តថែទាំ និងផ្តល់នូវក្តីស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារជានិច្ច។ ក្នុងនាមជាចៅប្រសារ ចៅបង្កើត និងចៅទួត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងឱ្យវិញ្ញាណក្ខ័ន្ធ លោកយាយបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ហ៊ុនម៉ានី បានបន្តថា, សារនេះ ក៏ជាការជូនដំណឹងដល់សហការី បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ជ្រាបជាព័ត៌មានផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print