នៅយប់ថ្ងៃទី២៧ខែកញ្ញា បណ្តាញអគ្គិសនីជាតិគុយបាបានកាត់ផ្តាច់ទាំងស្រុង ក្រោយពេលព្យុះឈ្មោះ ឡាន (Lan) បានវាយប្រហារទៅលើប្រទេសនេះ ដោយមានខ្យល់ខ្លាំង ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំ។
ព្យុះ ឡាន មានល្បឿនខ្យល់ដល់ទៅ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយមានមនុស្ស២នាក់ស្លាប់ ។ សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៨ ខែកញ្ញា បានដកស្រង់សម្តីលោក Lazaro Guerra ជានាយកបច្ចេកទេសនៃក្រុមហ៊ុន Electric Union of Cuba ដែលបានឱ្យដឹងថា បញ្ហាគាំងដំណើរការនៃប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី គឺបង្កឡើយដោយព្យុះហឺរីខិន អ៉ីអេន ដែលបានបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិសនី។
លោក Lazaro Guerra បានគូសបញ្ជាក់ដូច្នេះថា «ប្រព័ន្ធផ្គត់ផ្គង់ អគ្គិសនីកំពុងដំណើរការនៅក្រោមលក្ខខណ្ឌដ៏ស្មុគស្មាញ ក្រោយរងការវាយប្រហារដោយព្យុះហឺរីខិន អ៉ីអេន…ហើយបច្ចុប្បន្នមានការដាច់ចរន្តអគ្គិសនីនៅតាមផ្នែកជាច្រើននៃប្រទេស»។ លោកបន្ថែមថា ក្រុមហ៊ុនកំពុងប្រឹងប្រែងដោះស្រាយបញ្ហាដើម្បីអាចផ្គត់ផ្គង់អគ្គិសនីឡើងវិញបានឱ្យលឿនតាមដែលអាចធ្វើទៅបាន។
ព្យុះហឺរីខិន អ៉ីអេនដែលជាព្យុះហឺរីខិនកម្រិតទី៣ ត្រូវបានគេរំពឹងថានឹងបក់បោកក្នុងល្បឿនខ្យល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង ដោយនាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងផងដែរ ទៅកាន់តំបន់Tampa នៃឈូងសមុទ្ររដ្ឋផ្លរីដា នៅព្រឹកថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)៕ ដោយធីរីណា
រូបថត:vtv.vn