​ល្បែងស៊ីសង​កំពុង​វាយលុក​ខេត្តស្ទឹងត្រែង​ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ​

ចែករំលែក៖

​ខេត្តស្ទឹងត្រែង​៖​ ប្រជាពលរដ្ឋ​រស់​ នៅ​ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​បារម្ភ​ពី​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ពុំ​ឃើញ​មាន​វិធានការ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ឡើយ​ ។​ ពួក​គេ​ អះអាង​ថា​ បន្ទាប់​ពី​មាន​ល្បែងស៊ីសង​នោះ​ បណ្ដាល​ឲ្យ​កើត​មាន​បាតុភាព​ ដូច​ជា​ចោរ​ កម្ម​ និង​អំពើ​ហិង្សា​ ជាដើម​។​

​ពលរដ្ឋ​រស់នៅ​ភូមិ​ឆ្វាំ​ង​ ឃុំ​សំអាង​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឲ្យ​ដឹង​ថា​ ល្បែងស៊ីសង​ ដូច​ជា​ បៀ​ អាប៉ោង​ កន្ទុយលេខ​ និង​ជល់​ មាន់​ បាន​កើត​មាននៅ​មូលដ្ឋាន​បណ្ដាល​ឲ្យ​ ពលរដ្ឋ​មួយ​ចំនួន​ងប់ងុល​ល្បែង​នេះ​រហូត​ខ្ចីបុល​គេ​ លក់​ទ្រព្យសម្បត្តិ​ បញ្ចាំ​ ហើយ​អាច​ឈាន​ដល់​កើត​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទៀត​ផង​ ។​

​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​សំអាង​ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត​ព្រួយបារម្ភ​ថា​ បើ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ព្រងើយកន្តើយ​មិន​ចាត់វិធានការ​ករណី​នេះ​ទេ​ នឹង​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​។​ លោក​កត់​សម្គាល់ថា​កាលពីដើម​ខែមេសា​ពលរដ្ឋ​២​គ្រួសារ​បាន​រត់​ចោលផ្ទះ​សម្បែង​ ដោយសារ​តែ​គ្មាន​ប្រាក់​សង​ម្ចាស់បំណុល​បន្ទាប់​ពី​ពលរដ្ឋ​ទាំងនោះ​បាន​ខ្ចី​មក​លេងល្បែង​កន្លង​មក​។​ លោក​បន្ត​ថា​ ល្បែង​ជល់​មាន់​ និង​អាប៉ោង​ បាន​កើត​មាន​ប្រហែល​ជាង​៣​ខែ​កន្លង​ មក​។​ ចំណែក​ល្បែង​កន្ទុយលេខ​កើត​ មាន​ប្រហែល​ជាង​១​ឆ្នាំ​ មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ សំអាង​ លោក​ គង់​ សេនា​ ទទួលស្គាល់​ថា​ ពិតជា​កើត​មាន​ល្បែងស៊ីសង​នៅ​មូលដ្ឋាន​មែន​តែ​ការ​កើត​មាន​នោះ​ ដោយសារ​ការ​ លួច​ឆ្មក់​។​ លោក​ថា​លោក​ក៏​ធ្លាប់​បាន​កោះ​អញ្ជើញ​ម្ចាស់​បើក​ល្បែងស៊ីសង​មក​ធ្វើ​កិច្ចសន្យា​ព្រមាន​ឲ្យ​បញ្ឈប់​ម្តង​ដែរ​កន្លង​មក​ ។​ ល្បែងស៊ីសង​ និង​ល្បែង​កន្ទុយលេខ​មិន​ ត្រឹមតែ​មាននៅ​ឃុំ​សំអាង​ទេ​ គឺ​ទូ​ទាំង​ខេត្តស្ទឹងត្រែង​ក៏​មាន​សេចក្តីរាយការណ៍​ថា​ ល្បែង​ កន្ទុយលេខ​មាន​ប្រភព​ពី​ប្រទេស​វៀតណាម​ កំពុង​កើត​មាន​យ៉ាង​អនាធិបតេយ្យ​ពុំ​មានការ​បង្ក្រាប​ ។​

​ច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​ល្បែងស៊ីសង​ ឆ្នាំ​១៩៩៦​ មាត្រា​៥​ ចែង​ថា​ ចំពោះ​អ្នក​ បើក​ល្បែងស៊ីសង​អ្នកកាន់កាប់​ល្បែង​ ស៊ីសង​ អ្នក​ចាត់ចែង​ និង​ភ្នាក់ងារ​ស៊ីសង​ ត្រូវ​ផ្ដន្ទា​ទោសពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ដល់​ ២០​លាន​រៀល​ និង​ដាក់គុក​ពី​ ១​ឆ្នាំ​ដល់​៥​ឆ្នាំ​ ៕​

ses (4)

ដោយ៖ ន​រិ​ន្ទ្រ​

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print