ផ្សារសាមគ្គីក្រុងស្ទឹងត្រែង កំពុងរងការរិះគុណពីរមហាជនជាច្រើន ខណៈយកផ្លូវសាធារណៈធ្វើផ្សារលក់ដូរគ្មានសណ្តាប់ធ្នាប់ បង្កការកក់ស្ទះ

ចែករំលែក៖

ខេត្តស្ទឹងត្រែង: ផ្សារសាមគ្គីក្រុងស្ទឹងត្រែងកំពង់រងការរិះគន់ ពីមហាជនខណ:អាជ្ញាធរបណ្តោយឲ្យអាជីវករយកផ្លូវសាធារណ: ធ្វើផ្សារលក់ដូរ បង្កការកកស្ទះ គ្មានសណ្តាប់ធ្នាប់ ធ្វើឲ្យប៉ះពាល់ដល់សោភ័ណភាព របស់ក្រុងស្ទឹងត្រែងទាំងមូល។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ គេសង្កេតឃើញថា: ជុំវិញបរវេណផ្សារសាមគ្គីក្រុងស្ទឹងត្រែង ពោរពេញទៅដោយការលក់ដូរគ្មានសណ្ដាប់ធ្នាប់ ពាសវាលពាសកាលពេញលើផ្លូវសាធារណៈ រហូតបានហ៊ាទៅដល់រង្វង់មូលផ្លូវ អតីតកំពង់សាឡាងចាស់ គ្មានសណ្ដាប់ធ្នាប់ហាក់បីដូចជាអាណាធិបតេយ្យ គ្មានការរៀបចំឲ្យបានត្រឹមត្រូវសោះ ពីសំណាក់អាជ្ញាធរក្រុងស្ទឹងត្រែង និងប្រធានសន្តិសុខផ្សារ ជាពិសេសគណៈអាជីវករផ្សារផងដែរ។ នេះបើតាមការលើកឡើងពីប្រជាពលរដ្ឋ និងមហាជនដែលពួកគាត់ធ្វើដំណើរទៅមក និងឆ្លងកាត់ក៏ដូចបងប្អូនប្រជាពលរដ្ឋមកពីរខេត្តផ្សេងមកលេងម្តងៗ ក៏ដូចបងប្អូនអ្នកចូលផ្សារទិញបន្លែត្រីសាច់ជាដើម ធ្វើឱ្យពួកគាត់លំបាកនៅក្នុងការបើកបរយានយន្ត និងលំបាករកកន្លែងឈប់ចតរថយន្តម៉ូតូសឹងតែគ្មាន។ ប្រភពពីមហាជនបានបន្តទៀតថា: ចំណែកខាងភាស៊ីផ្សារនិងអ្នករៀបចំសណ្តាប់ធ្នាប់ផ្សារ ដឹងតែពីដើរយកលុយពីអាជីវករលក់ដូរ ដោយមិនខ្វល់ពីបញ្ហាកកស្ទះ និងមិនខ្វល់ពីការបាត់បង់ សម្រស់ក្រុង ខេត្តស្ទឹងត្រែងឡើយ។

ជុំវិញរឿងនេះលោកផាន់ វ៉ាន់យុទ្ធ នាយករដ្ឋបាលសាលាខេត្តបានឲ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញា នេះថា: បញ្ហាសណ្តាប់ធ្នាប់លក់ដូរតាមផ្លូវសាធារណៈនេះ ថ្មីៗនេះខេត្តបាននិងកំពុងរិះរកវិធីដោះស្រាយ ជាមួយរដ្ឋបាលក្រុង និងគណអាជីវករផ្សាររួចហើយ តែយើងទាមទារពេលវេលាដើម្បីបំពញនីតិវិធីរដ្ឋបាលខ្លះ មុនឈានទៅអនុវត្តជាក់ស្តែង។
គួររំលឹកថា: ករណីការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងយើងនេះ គេសង្កេតឃើញថា: ក្នុងការរៀបចំសណ្តាប់ធ្នាប់ផ្សារ ទៅលើអាជីវករលក់ដូរ ដែលគ្មានសណ្តាប់ធ្នាប់នេះ មិនមែនទើបតែមាននោះទេ ហើយអាជ្ញាធរក៏ធ្លាប់បានរៀបចំ ជាច្រើនសារមកហើយដែរ។ តែហាក់បីដូចជាវែកចក ពេលដែលសមត្ថកិច្ច អាជ្ញាធរ គណៈអាជីវករផ្សារចុះអនុវត្ត រៀបចំហើយឃើញស្អាតទៅ ពេលដែលអាជ្ញាធរ សមត្ថកិច្ច ទៅបាត់មកលក់ពាសពេញផ្លូវដដែល តើនេះជាកំហុសអ្នកណា អាជ្ញាធរក្រុង ឬគណៈអាជីវករផ្សារ។ ឬមួយមកពីពាក់ព័ន្ធមានមនោសញ្ចេតនាខ្សែស្រឡាយ ជាមួយអាជីវករលក់ដូរយកលុយបង់ប្រចាំថ្ងៃ ដាក់ខែជាថ្នូរ ទើបមានការយោគយល់ ព្រោះបច្ចុប្បន្ននេះផ្សារក្នុងខេត្តស្ទឹងត្រែងយើង មាន៣កន្លែងឯណោះ មិនគួរណាបណ្តោយឲ្យអាជីវករ យកផ្លូវធ្វើផ្សារលក់ដូរឡើយ៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print