រថយន្តកុងតឺន័របេីកឡេីងខឿនពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកស្រាបៀររងការខូចខាត

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធន់ធំប្រភេទសណ្តោងទូកុងតឺន័រមួយគ្រឿងសង្ស័យតៃកុងងងុយដេកបេីករេចង្កូតឡេីងខឿនពុះចែកទ្រូងផ្លូវបន្តបុកបង្គោលស្លាកស្រាបៀរបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៤ទាបភ្លឺថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារកាណាស៊ីធី​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។
តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធន់ធំប្រភេទកុងតឺន័រសណ្តោងទូ​ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3D 2711 ធ្វេីដំណេីរតាមប្តោយផ្លូវមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិចខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅឡេីងខឿនពុះចែកទ្រូងផ្លូវបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាតតែមិនមានមនុស្សរងរបួសនោះទេ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print