អគ្គិភ័យឆេះរោងចក្រលីវតាន នៅស្រុកគងពិសី​ ផ្អើល​សមត្ថកិច្ច​និងប្រជាពលរដ្ឋកំពុង​លង់​លក់​ក្នុង​ដំណេក​

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ៖ អគ្គិភ័យបានឆាប់ឆេះរោងចក្រលីវតាន ផ្អើល​សមត្ថកិច្ច​និងប្រជាពលរដ្ឋកំពុង​លង់​លក់​ក្នុង​ដំណេក​ ចុះទៅ​ជួយ​អន្តរាគមន៍​ កាលពីវេលាម៉ោង​ ០៤​និង២០នាទីទៀបភ្លឺថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ ស្ថិតនៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​។

របាយការណ៍ដដែល​បន្តថា​ មុនពេលកេីតហេតុ​ប្រជាពលរដ្ឋ​រស់នៅក្បែរទីតាំង​បានទូរស័ព្ទ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ថា​ មានករណី​អគ្គីភ័យ​មួយ​បានឆាបឆេះ​រោងចក្រ​ខាងលេីនេះ​។ ភ្លាម​នោះ​កម្លាំងសមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គីភ័យ​បានចេញរថយន្តជាច្រេីនគ្រឿងចុះទៅ​ជួយ​អន្តរាគមន៍​បាញ់ពន្លត់​ផងដែរ។

ក្រោយកេីតហេតុ​សម្ភារខូចខាតរួម៖-ឆេះអាគា១ ខ្នង ទំហំ៩៥ម៉ែត្រ​ គុណ​និង​៥៤ម៉ែត្រ​ ធ្វើអំពីដែកប្រក់សង្គ័សី ។ ឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿង។ ឆេះសម្ភារះជាច្រើនទៀត មិនទាន់ដឹងចំនួនច្បាស់ កំពុងសាកសួបន្ត ។ មូលហេតុកំពុងស្រាវជ្រាវ ។

ប្រើប្រាស់កម្លាំងរួម៦២នាក់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង៖ កម្លាំងការិយាល័យនគរបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន០៩នាក់ រថយន្តចំនួន០២គ្រឿង។ កម្លាំងកងពលតូចលេខ៧០ចំនួន១៧នាក់ រថយន្តចំនួន០៥គ្រឿង។​ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ១៨នាក់ រថយន្តចំនួន០១គ្រឿង។

...

កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំងកក់ ខេត្តតាកែវ ចំនួន០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ០៦នាក់រថយន្តចំនួន០១គ្រឿង៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print