Update៖ រថយន្តស៊េរីទំនើប Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងរុឺម៉កម៉ូតូបណ្តាលឱ្យមនុស្សស្លាប់២នាក់នោះគឺពិតជាឡានអភិបាលខេត្តមណ្ឌលគិរីមែន

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ បើយោងតាមអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តមណ្ឌលគិរី លោក នាង វណ្ណៈ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃសុក្រទី៣០​ ខែកញ្ញា​ ឆ្នាំ​២០២២នេះ​ថា៖​ រថយន្តស៊េរីទំនើប Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងរុឺម៉កម៉ូតូកាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ​ នៅលើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ គឺពិតជារថយន្តរបស់លោកអភិបាលខេត្តមណ្ឌលគិរីប្រាកដមែន។

អ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់បន្ថែមថា​ ប៉ុន្តែអំឡុងពេលកើតហេតុនោះលោកអភិបាលមិនបានរួមដំណើរជាមួយរថយន្តបង្កនោះទេ ព្រោះរថយន្តនោះលោកឱ្យកូនចៅរបស់លោកយកទៅជួសជុលនិងបើកយកមកទុកវិញ ហើយលោកអភិបាលខេត្តបានជិះរថយន្តសេរីទំនើបផ្សេងទៀតម៉ាកវ៉ុលវ៉ាហ្គែន ពាក់ស្លាកលេខ ភ្នំពេញ 2BT-9992។

សូមបញ្ជាក់ថា​ បន្ទាប់ពី​មានចម្ងល់ពី បងប្អូនមជ្ឈដ្ឋានអ្នកលេងបណ្តាញទំនាក់ទំនងសង្គម​នាំគ្នាបង្ហោះថាមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងរវាងរថយន្តស៊េរីទំនើប Lexus LX570 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AQ-2225 ដែលបានបុកគ្នាជាមួយនឹងម៉ូតូរ៉ឺម៉កកាលពីទី២៩ ខែកញ្ញា ឆ្នាំ២០២២ លើកំណាត់ផ្លូវជាតិលេខ៨ ស្ថិតនៅភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញក្រែក ខេត្តត្បូងឃ្មុំ គឺជាថ្នាក់ដឹកនាំនៅសាលាខេត្តមណ្ឌលគិរី។

ទោះបីជាមានការបកស្រាយបែបនេះក៏ដោយ ក៏អាចសមត្ថកិច្ចមានឱកាសច្រើនក្នុងការនាំខ្លួនអ្នកបើកបរបង្កហេតុ ឱ្យមកទទួលខុសត្រូវតាមផ្លូវច្បាប់ ផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារសាកសព ខណៈដែលអ្នកបង្កហេតុជាកូនចៅលោកអភិបាលខេត្ត ដូច្នេះគាត់អាចហៅឱ្យចូលខ្លួនមកទទួលខុសត្រូវ នោះជាការចាំបាច់៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print