លក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា, លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។

ទីតាំងទាំង ៤ រួមមាន៖
– ទីតាំងកំពង់ស្ពឺ (គ.ម 40)
– ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63)
– ទីតាំងកំពង់សិលា (គ.ម 109)
– និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)

ក្រសួងសាធារណការនិងដឹកជញ្ជូន ក៏សូមជម្រាបជូនផងដែរថា៖ “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print