មេចុងភៅ២នាក់ត្រូវរថយន្តបុកស្លាប់ខណៈជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ត្រូវគេស្គាល់ថាជាមេចុងភៅតុការ បានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម បន្ទាប់ពីត្រូវរថយន្តមិនស្គាល់អត្តសញ្ញាណបើកបុកខណៈជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២​និង​២០​នាទីទាបភ្លឺឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ក្រោយកើតហេតុរថយន្តមិនស្គាល់អត្តសញ្ញាណបានបើកគេចឆ្ពោះទៅទិសខាងលិចបាត់ស្រមោលតែម្ដង ហើយសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល​ទំនាក់ទំនងប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈដែលម៉ូតូជនរងគ្រោះត្រូវបានរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះទី១-ឈ្មោះ តាន់ ងួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ចុងភៅតុការ មានទីលំនៅក្នុងភូមិផ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ប៉ុន វណ្ណី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ចុងភៅតុការ មានទីលំនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នករួមដំណើរ) ។ ជនរងគ្រោះទាំង២នាក់ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-5208 ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (ពីខេត្តកំពង់ស្ពឺឆ្ពោះទៅភ្នំពេញ) ខណៈពើកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបើកច្រាស់ទិសគ្នាបុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកជនរងគ្រោះទៅលើផ្លូវស្លាប់យ៉ាងអណោចអធ័មទាំង២នាក់តែម្តង ។

បច្ចុប្បន្នម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចដកហូតនាំយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ៕

af3d0c8b-67b2-4bb4-ad30-6ecca728efd3

d3c965cb-5c41-4e37-aaaf-536789126958

10af67fd-7708-4277-9742-fe51189bf680

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print