ខេត្តត្បូងឃ្មុំ៖ ក្រុមអាជីវករលក់ដូរនៅ ក្នុងផ្សារសួងពិសេសប្រជាពលរដ្ឋដែលមានទីលំនៅជុំវិញផ្សារសួងមិនសប្បាយចិត្ត ចំពោះថៅកែភាស៊ីឈ្មោះ ស្រេង រ៉ា ព្រោះ តែយកភាស៊ីលើសសៀវភៅបន្ទុក។ មិន តែប៉ុណ្ណោះថែកែភាស៊ីមួយនេះបានហ៊ុមព័ទ្ធ ចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋដែលរស់នៅជុំ វិញផ្សារយកទៅធ្វើកន្លែងផ្ញើកង់ ម៉ូតូ ទារ លុយពីម្ចាស់ផ្ទះដែលរស់នៅទីនោះថែមទៀតផង។
ប្រជាពលរដ្ឋរស់នៅជុំវិញផ្សារសួងបាន ឲ្យដឹងថា សព្វថ្ងៃនេះថៅកែភាស៊ីឈ្មោះ ស្រេង រ៉ា មិនត្រឹមតែយកភាស៊ីទារលុយ លើសសៀវភៅបន្ទុកពីក្រុមអាជីវករលក់ ដូរនៅក្នុងផ្សារប៉ុណ្ណោះទេ ថែមទាំងបាន ដាក់ច្រវាក់ហ៊ុមព័ទ្ធយកទីសាធារណៈមុខ ផ្ទះប្រជាពលរដ្ឋដើម្បីយកកន្លែងផ្ញើកង់ម៉ូតូ ទារលុយពីប្រជាពលរដ្ឋរស់នៅជុំវិញផ្សារ នេះថែមទៀតផង ។
ប្រជាពលរដ្ឋបានបន្តថា កន្លងទៅដោយ សារបញ្ហានេះពួកគាត់ក៏បានសំណូមពរ ទៅអាជ្ញាធរពាក់ព័ន្ធឲ្យជួយដោះស្រាយ ដល់ពួកគាត់ផងដែរ តែរយៈពេលរាប់សិប ឆ្នាំមកហើយនោះគឺពុំមានដំណោះស្រាយ ទាល់តែសោះ ។ ពួកគាត់បានបន្តទៀតថា ជារឿយៗគេតែងតែឃើញអាជ្ញាធរមូល ដ្ឋានមកខ្សឹបខ្សៀវជាមួយថៅកែភាស៊ីផ្សារ មួយនេះស្ងាត់ៗរួចក៏ត្រឡប់ទៅវិញបាត់ ដោយពុំឃើញរកដំណោះស្រាយចំពោះ សំណូមពររបស់ប្រជាពលរដ្ឋឡើយ។ បញ្ហា ដែលថៅកែភាស៊ីធ្វើនេះពួកគាត់ពិបាករស់ នៅខ្លាំងណាស់ ដូច្នេះសូមឲ្យមន្ត្រីថ្នាក់ខេត្ត គួរមានវិធានការទៅលើថៅកែភាស៊ីផ្សារ នេះផង ។
ប្រជាពលរដ្ឋបានឲ្យដឹងដែរថា ក្រៅតែ ពីរំលោភយកដីមុខផ្ទះប្រជាពលរដ្ឋ ថៅកែ ភាស៊ីនេះមិនបានដោះស្រាយចំពោះការ ចាក់សំរាមគរទុកបង្កឲ្យមានក្លិនស្អុយពិបាក ដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង ។
ជុំវិញប្រតិកម្មរបស់ប្រជាពលរដ្ឋ និង ក្រុមអាជីវករនៅផ្សារសួងនេះនគរវត្តមិន អាចរកការពន្យល់ពីលោក ជា ណារ៉ុន អភិ បាលក្រុងសួងបានទេនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦។ ចំណែកថៅកែភាស៊ីឈ្មោះ ស្រេង រ៉ា ក៏មិនអាចរកការបំភ្លឺបានដែរ ព្រោះគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សីលា