អំណោយរបស់​ឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត និងលោកស្រី​ ត្រូវ​បានប្រគល់ចែកជូនយោធិន គ្រួសារយោធិន ដែលជួបការលំបាកខ្វះខាត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក​ ហ៊ុន ម៉ាណែត និងលោកស្រី​ ពេជ ចន្ទមុនី ជូនដល់យោធិន គ្រួសារយោធិន និងកូន ដែលជួបការលំបាកខ្វះខាត ចំនួន ២៤គ្រួសារ របស់វរសេនាតូចការពារកអាកាស និងវរសេនាតូចស៉ើបការណ៍ នៅព្រឹក​ថ្ងៃអាទិត្យ ៧ កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ​ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ នៅទីបញ្ជាការ វរសេនាតូចស៊ើបការណ៍។

ក្នុងឱកាសនោះផងដែរ លោក ឧត្តមសេនីយ៍ទោ សេង ធារិន បាននាំយកមកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេតែងគិតគូរខ្ពស់បំផុត និងមុនគេបង្អស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក ក៏បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក។ លោក បានបន្តទៀតថា អំណោយដែលនាំមកជូននាពេលគឺអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនយោធិន បានមួយរយៈផងដែរ។

លោក ក៏បានអំពាវនាវដល់បងប្អូនគ្រួសារយោធិនទាំងអស់ សូមទៅទទួលយកនូវការចាក់វាក់សាំងការពារជំងឺកូវីដ-១៩ បន្តទៀត ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះនៅតែព្រួយបារម្ភ និងបង្កការរំខានគ្រប់ពេលឥតឈប់ឈរឡើយ និងត្រូវចូលអប់រំកូនចៅ និងក្រុមគ្រួសារឱ្យគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ក្នុងពេលបើកបរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ហើយនៅក្នុងរដូវវស្សានេះ ដែលមានទឹកជំនន់កំពុងតែកុហកឡើងខ្លាំងនៅពេលនេះ សូមមេត្តាប្រុងប្រយ័ត្នអំពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ម្យ៉ាងវិញទៀតត្រូវរៀនរស់សម្របខ្លួនទៅតាមការបម្រែបម្រួលនៃអាកាសធាតុ និងប្រុងប្រយ័ត្នអោយបានខ្ពស់ ចំពោះក្មេងៗ មនុស្សចាស់ និងជនងាយរងគ្រោះឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ការការពារពីសត្វអសិរពិសខាំ ឬទិចជាដើម។

...

សូមបញ្ជាក់ផងដែរថា អំណោយដែលត្រូវចែកជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និង ថវិកា ៥០.០០០រៀល កូនៗក្នុងម្នាក់ ទទួលបាន ឯកសណ្ឋានសិស្ស ១កំប្លេរ កាបូបសិស្ស ១ សៀវភៅ ៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ ២ដើម ជ័រលុប ១ បន្ទាត់ ១ និងថវិកា ៥.០០០រៀល ផងដែរ៕ ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print