កម្លាំងទាហានអាកាសអាមេរិកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ បានប្រកាសឲ្យដឹងថា យន្តហោះទម្លាក់គ្រប់ B52 ដែលមានរហ័សនាមថា ស្តេចមេឃ បានជួបគ្រោះថ្នាក់នៅលើកោះ Guam ទឹកដីអាមេរិកនៅពេលដែលចាប់ផ្តើមហោះហើរ។
លោក Andersen ទទួលបន្ទុកផ្នែកព័ត៌មានរបស់កម្លាំងទាហានអាកាសអាមេរិកបានឲ្យដឹងថា យន្តហោះខាងលើបានធ្លាក់នៅវេលាម៉ោង៨និង៣០នាទីម៉ោងក្នុងតំបន់។ យន្តហោះ B52 ដែលជួបគ្រោះថ្នាក់នោះទើបតែបញ្ចូនពីរដ្ឋ Dakota ទៅកាន់កោះ Guam ដើម្បីបង្កើនវត្តមានកម្លាំងទាហានអាកាសអាមេរិកឲ្យកាន់តែច្រើនឡើងនៅតំបន់ប៉ាស៊ីហ្វីក។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ប្រធានក្រុមពន្លត់អគ្គិភ័យលោក Joey San Nicolas ក៏បានបញ្ចាក់ពីព័ត៌មានខាងលើគឺពិតជាមានគ្រោះថ្នាក់កើតឡើងពិតម៉ែន។ ចំណែកអ្នកនាំពាក្យអាកាសយានដ្ឋានយោធាអាមេរិកបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើមិនបណ្តាលឲ្យប៉ះពាក់ដល់សកម្មភាពហោះហើរនៅទីនោះឡើយ។
ក្រុមអាកាសយានិកទាំង៧នាក់នៅលើយន្តហោះបានចេញមកក្រៅដោយសុវត្ថភាពតាមរយៈលោតឆ័ត្រយោង។ មូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើកំពុងតែស្រាវជ្រាវបញ្ចាក់ឲ្យបានច្បាស់។
នេះជាករណីគ្រោះថ្នាក់យន្តហោះទម្លាក់គ្រាប់យុទ្ធសាស្ត្រទីមួយរបស់អាមេរិក ដោយកន្លងមកយន្តហោះនេះមិនដែលជួយគ្រោះថ្នាក់អ្វីនោះឡើយ ហើយជាយន្តហោះទម្លាក់គ្រាប់មានឥទ្ធិពលបំផុតរបស់អាមេរិកតាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ៕
ប្រែសម្រួល៖ ម៉ែវ សាធី