ជនសង្ស័យជាជនជាតិឡាវត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងឃាត់ខ្លួនជាមួយគ្រឿងញៀនជិត២គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង‌៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនជាតិ‌ឡាវជាមួយនិងថ្នាំញៀនប្រភេទម៉ាទឹកកកICE ទម្ងន់១៩៩៧គីឡូក្រាម និងរឹបអូសយកម៉ូតូVAVEអាល់ហ្វា ពណ៌ស្លែ ពាក់ស្លាកលេខឡាវ កាលពីវេលាម៉ោង៩ និង២០ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចត្រពាំងគ្រៀលព្រំប្រទល់កម្ពុជា-ឡាវ ស្ថិតក្នុងភូមិកំផាន់ សង្កាត់សាមគ្គី ក្រុង-ខេត្តស្ទឹងត្រែង។

បើតាមការបញ្ជាក់ពីលោក ឌួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថ‌ខេត្តបានឲ្យដឹងថា ជនសង្ស័យខាងលើឈ្មោះម៉ូ ខាំម៉ៃសៃញ៉ាវង្ស ភេទប្រុស អាយុ៤៥ឆ្នាំ មានស្រុកកំណើតរស់នៅឃុំឃីណាក ស្រុកមើងឃូង ខេត្តចំប៉ាសាក់។ លោកបន្តថា កាលឃាត់ខ្លួននេះក្នុងបទល្មើសជាក់ស្តែងកំពុងធ្វើសកម្មភាពរងចាំការដោះដូរគ្រឿងញៀន ខណនោះ‌សមត្ថកិច្ចក៏បានទទួលការចង្អុលបង្ហាញ‌ពីក្រុមការងារទើបឈានដល់ឃាត់ខ្លួនជនសង្ស័យ ដើម្បីយកទៅធ្វើការសាកសួរបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យសារភាពថា ខ្លួនគ្រាន់តែជាអ្នកស៊ីឈ្នួលយកគ្រឿងញៀននេះពីឡាវមកកម្ពុជាក្នុងតម្លៃ៥០០ដុល្លារប៉ុណ្ណោះ។

លោក ឌួង វិចិត្រ បានបន្តថា ជនសង្ស័យនិងគ្រឿងញៀន ម៉ូតូជាមធ្យោបាយដឹកជញ្ជូនបទល្មើសត្រូវបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕

c6291800-1191-439a-b60e-e7f3ab0106e7

2f9aecaa-4b29-4ad3-81d7-e48b737d360a

da7c939c-341f-455c-a97e-57484f14a72c

e9ba3675-d5ac-4f69-8d41-178bcfbd5319

d40d435d-450f-4dc4-a34a-c891de468c45

fbfca070-7896-4434-b218-f37412332952

7bc3a0a1-590e-4fe5-b0fb-132cd5326bc0

126a95cb-a719-48c1-a5db-ee37056a13b6

05325672-44a0-40cd-92d1-7510a2cffda3

ដោយ៖ មាស សុផាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print