ខេត្តបាត់ដំបង៖ តាមប្រភពព័ត៌មានរបស់មន្ត្រីជំនាញនៃអធិការស្រុកសំឡូតបានឲ្យដឹងថា កាលពីថ្ងៃ សៅរ៍៦កេីតខែអស្សុជឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០១ខែ តុលាឆ្នាំ ២០២២ វេលាម៉ោង ១២និង៣០នាទីនៅចំណុច ភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះប្រតិបត្តិការបង្រ្កាបបានករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្ដែង ។
ក្នុងកិច្ចប្រតិបត្តិការសមត្ថកិចបាននចាប់និងឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ គឹម ននភេទស្រី អាយុ ៥៣ ឆ្នាំ មានទីលំនៅក្រុមទី០១ ភូមិពាម ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។
ក្រោយពីមន្ត្រីសមត្តកិច្ចជំនាញនៃអធិការស្រុកបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួចក៏បានដកហូតវត្ថុតាងរួមមាន៖
– ម្សៅក្រាមពណ៌សថ្លាច្រកក្នុងកូនថង់ប្លាស្ទិកពណ៌សថ្លា ចំនួន០៥កូនថង់ទម្ងន់ ១.១៩ក្រាម (ទាំងសំបក) សង្ស័យមានសារធាតុញៀន
– ថង់សម្រាប់រំលែកថ្នាំញៀនលក់ មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើនគរបាលស្រុកកំពុងរៀបចំសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អនុវត្តបន្តតាមនីតិវិធីច្បាប់ដោយ៕
ដោយ៖ ស សារ៉េត