សម្ដេចតេជោ នាយករដ្ឋមន្ត្រី “កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំងការពារជំងឺកូវីដ-១៩ និងបានចាក់វ៉ាក់សាំងច្រើនជាងគេ”

ចែករំលែក៖

ភ្នំពេញ​៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី “កម្ពុជាគឺជាប្រទេសមួយដែលឈានមុខគេ ក្នុងការប្រយុទ្ធប្រឆាំង ការពារជំងឺកូវីដ-១៩ និងជាប្រទេសដែលបានចាក់វ៉ាក់សាំងច្រើនជាងគេ ដោយបានចាក់ពី ដុសទី១ និងដុសជំរុញជាបន្ទាប់បន្ទាប់បានពេញលេញ សម្រាប់ប្រជាជន ដែលបានបង្កើតភាពផ្សាំនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរ ដែលជួយការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសពេលបច្ចុប្បន្ននេះគឺពេលប្រជាពលរដ្ឋមានឆ្លងជំងឺកូវីដ១៩ គឺអាចព្យាបាលនោផ្ទះ ដែលនេះគឺក៏ដោយសារភាពផ្សាំរបស់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ” ។

ការថ្លែងបែបនេះ​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាឱកាស​អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៨៦៦នាក់ នារី ៣,៣៨២នាក់​ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ។ ក្នុងនោះ​និស្សិតដែលទទួលសញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្ដេចតេជោ ហ៊ុន​ សែន​ បានថ្លែង​បន្តថា៖ “គោលនយោបាយវិស័យអប់រំរបស់ រាជរដ្ឋាភិបាលបច្ចុប្បន្ននេះគឺរុញសាលារៀនអោយទៅដល់ជនបទ និងបានកំណត់ឃុំ១ យ៉ាងតិចត្រូវមានអនុវិទ្យាល័យ១” ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដល់ក្រុមឧទ្ទាមក្រៅច្បាប់ កំពុងជ្រកកោណនៅក្រៅប្រទេស ដែលប្រកាសប្រជាភិថុតិលើបញ្ហាកម្ចីធនាគារពេលខ្លួនឈ្នះឆ្នោត មិនឱ្យបង់លុយធនាគារ។

សម្តេចតេជោ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នរណាក៏ដោយ ដែលគាំទ្រនយោបាយឧទ្ទាមត្រង់ចំណុចនេះ សម្តេចលើកទឹកចិត្តឱ្យធនាគាររឹបអូសជននោះតែម្តង ដោយគ្មានការលើកលែង»។

សម្ដេចតេជោ ហ៊ុន សែន៖ “យើងចាត់ទុកវិស័យឯកជន គឺជាក្បាលម៉ាស៊ីន នៃកំណើតសេដ្ឋកិច្ច”។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសដាច់ណាត់ដល់អ្នកមិនព្រមរុះរើ លំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ សូមឱ្យចេញជាបន្ទាន់ ទាន់រដ្ឋមានគោលនយោបាយ។

...

សម្ដេចតេជោ ប្រកាសថា៖​ ភាពជោគជ័យនៃការយកឈ្នះជំងឺកូវីដ-១៩ ធ្វើឲ្យកម្ពុជាត្រឡប់មកកាន់ភាពសប្បាយរីករាយវិញ៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print