ម៉ូតូសណ្ដោងរុឺម៉ករ៉េចង្កូតចូលរថយន្តកុងតឺន័បញ្ច្រាសគ្នាស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង: យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្តកុងតឺន័របុកជាមួយម៉ូតូសណ្ដោងរុឺម៉កបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
១និង៥០នាទីរសៀលថ្ងៃទី០២ខែតុលាឆ្នាំ
២០២២លើផ្លូវជាតិលេខ៣១៤Dច
ន្លោះបង្គោលគីឡូម៉ែត្រលេខ២៣.២៤ត្រង់ចំណុចភូមិអួរឃុំថ្មីស្រុកកំពង់រោទ៍។

យោងតាមសមត្ថកិច្ចបានអោយដឹងថាបុរសដែលស្លាប់ជនជាតិវៀតណាមមានឈ្មោះង្វៀង យ៊ាំងឡុងអាយុ៤០ឆ្នាំមានទីលំនៅភូមិប្រាំឃុំព្រៃកខ្សកស្រុកពាមរខេត្តព្រៃវែងនិងអ្នករួមដំណេីររងរបួសមានឈ្មោះគង់លឿងភេទប្រុសអាយុ៣៩ឆ្នាំមុខរបរកសិ
ករ ជនជាតិខ្មែររស់ក្នុងភូមិឃុំជាមួយគ្នា។

ចំណែកអ្នកបើករថយន្តដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះជា សារ៉ាអាយុ៣២ឆ្នាំមុខរបរបើកបររថយន្ត បច្ចុប្បន្នរស់នៅភូមិត្រពាំងឆ្លូញឃុំញរស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០២០គ្មានស្លាកលេខ
ដោយធ្វើដំណើរពីត្បូងមកជើងរួចក៏រ៉េចង្កូតបុក
រថយន្តកុងតឺន័រម៉ាកHiNOពណ៌បៃ
តងលាយខ្មៅពាក់ស្លាកលេខភ្នំពេញ.៣B.១៩៨១
មានសណ្តោងរ៉ឺម៉កពាក់ស្លាកលេខ វៀតណា
ម៥១R.១១៧-៨៧ទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
សមត្ថកិច្ចបានបញ្ចាក់ថា
មូលហេតុដោយសារតែអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉ករ៉េចង្កូតចូលរថយន្តកុងតឺន័រ។

បច្ចុប្បន្នវត្ថុតាងសមត្ថកិច្ចបានវាស់វែងនិងអូសម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលចំណែករថយន្តកង់តឺន័រអូសយកមករក្សាទុកនៅកន្លែងអធិកានគរបាលស្រុក។

រីឯសពត្រវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារយកទៅធ្វេីបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print