ហ្វូងកូនឆ្កែ​Pitbull មានតម្លៃជិត៥០មឺុនដុល្លារ

ចែករំលែក៖

កូនឆ្កែ​​Pitbull៨ក្បាល ដែលមានឪពុកជាឆ្កែឈ្មោលដ៏ល្បីល្បាញនៅលើពិភពលោក​ដែលមាន​រហ័ស​នាមថា Hulk ជាប្រភេទឆ្កែ​Pitbullមានមាឌធំជាងគេបំផុតលើពិភព​លោក​ដោយមានទម្ងន់​ដល់ទៅ​៧៦គីឡូក្រាម​។ប្រសិន​បើ​ហ្វឹកហាត់​ក្លាយទៅជាឆ្កែការពារ​ ហ្វូងកូនឆ្កែPitbullនឹងលក់​បានតម្លៃរហូតដល់ទៅ​ជិត​៥០មឺន​ដុល្លារ។
ដោយមានភាពល្បីល្បាញពីឆ្កែបា កូនឆ្កែ Hulk មានតម្លៃខ្ពស់ជាងឆ្កែនានាទាំងអស់ ដោយកូន​និមួយៗអាចលក់បានតម្លៃរហូតដល់ទៅជាង​៣មឺុនដុល្លារក្នុងមួយក្បាល។ នៅពេលដែល​ទទួលបាន​ការហ្វឹកហាត់ក្លាយទៅជាអង្គរ័ក្សដូចឆ្កែបា កូនឆ្កែទាំងនោះអាចមានតម្លៃដល់ទៅ​៣៥ពាន់ផោន ប្រហែលជាង៥មឺនដុល្លារអាមេរិក។
ម្ចាស់របស់​Hulk ជាអតីតកីឡាប្រដាល់សកល​Marlon Grennanរស់នៅ New Hamsphire អាមេរិកបានឲ្យដឹងថា នេះជាហ្វូងឆ្កែដែលមានតម្លៃបំផុតដែលលោកទទួលបាន។ អាស្រ័យ​ដោយភាពល្បីល្បាញពីឆ្កែបាHulk ទើបកូនឆ្កែទាំងនោះត្រូវបានគេកក់ទិញក្នុងតម្លៃខ្ពស់បំផុត។
Hulk ត្រូវបានគេទទួលស្គាល់ថាជាប្រភេទឆ្កែធំបំផុតលើពិភពលោក ហើយចាប់ផ្តើមល្បីល្បាញ​នៅដើមឆ្នាំ​២០១៥។ Hulk ត្រូវបានបណ្តុះបណ្តាលក្លាយទៅជាអង្គរ័ក្ស​ការពារនៅមជ្ឈមណ្ឌលហ្វឹកហាត់Dark Dynasty K9s នៅ​New Hampshire ។បច្ចុប្បន្នHulk ត្រូវបានហ្វឹកហាតក្លាយជាឆ្កែ​សម្រាប់វាយលុកតាមបទបញ្ជារបស់ម្ចាស់។
Hulk ជាមិត្តភក្តិជិតស្និតរបស់ Jordan កូនប្រុសរបស់​Marlon Grennan។ លោក​Marlon បានឲ្យដឹងថា បើទោះបី កូនឆ្កែPitbull មានមាឌធំជាងគេ តែវាជាសត្វដ៏ស្លូត​ស្តាប់​តាមបញ្ចារបស់ម្ចាស់។ កន្លងមក លោក ក៏ធ្លាប់បានគេបានមកសួរទិញHulk ក្នុងតម្លៃរាប់មឺនដុល្លារ​តែ លោកមិនព្រមលក់ឡើយ ដោយសារតែHulk ជាសមាជិកមួយនៅក្នុងគ្រួរសារ ដូចជាកូនម្នាក់​អីចឹងដែរ៕

20150726-213303.jpg

...

20150726-221038.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print