ស្ត្រីមានផ្ទៃពោះ៧ខែ ចុកពោះឈឺធ្លាក់ឈាមបណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ទឹក

ចែករំលែក៖

ខេត្តកណ្តាល:ស្រី្តមានផ្ទៃពោះ៧ខែម្នាក់បានស្លាប់ក្នុងថ្លុកឈាមនៃបន្ទប់ជួលរបស់ខ្លួនកាលពីវេលាម៉ោង០៩.២០ នាទីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ គួរអោយរន្ធត់នៅចំណុច ផ្ទះជួលរបស់ឈ្មោះ សេង សារឿន អាយុ៤២ឆ្នាំ បន្ទប់លេខ ១២
ភូមិត្រពាំងភូមិ ឃំុពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
សមត្ថកិច្ចបានអោយដឹងថា: នារីជនរងគ្រោះមានឈ្មោះ រឿន សារុន ភេទស្រី អាយុ ៣២ ឆ្នាំ
ស្រុកកំណើតនៅ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ទីលំនៅអចិន្ត្រៃយ៍ នៅ ភូមិតាស្គរ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល
មុខរបរ កម្មករ ខាតឈើ កែឆ្នៃ ។ដោយឡែកប្ដីមានឈ្មោះ ឈឿន ពេជ ហៅ វែង អាយុ៣២ឆ្នាំ មាន
ស្រុកកំណើត ភូមិតាម៉ៅ ឃំុកំពង់សឹង ស្រុកព្រះស្ដេច
តាមការបំភ្លឺរបស់ឈ្មោះ ឈឿន ពេជ ត្រូវជាប្តី ឲ្យដឹងថា នៅពេលកើតហេតុ
ប្រពន្ធរបស់ខ្លួនឈ្មោះ រឿន សារុន បាន
និយាយប្រាប់ខ្លួន ថា ចុកពោះ ពេលនោះមានឈាមធ្លាក់ បន្ទាប់មកនៅវេលាម៉ោងប្រហែល
១៦.០០នាទី ខ្លួនបានចេញទៅរកខ្ចីលុយ ពីមេការរដើម្បីយកមកមើលប្រពន្ធ បន្ទាប់ពីរកខ្ចីលុយគេមិនបាន មកវិញបានជួបជំុមិត្តភ័ក្ត្រអង្គុយផឹករហូតដល់ល្ងាច ហើយវិលត្រឡប់មកបន្ទប់ជួលវិញ រុញទ្វារបន្ទប់បានឃើញ ប្រពន្ធរបស់ខ្លួនស្លាប់បាត់ទៅហើយ ។

20150727-081309.jpg

20150727-081317.jpg

...

20150727-081325.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print