ពិភពលោកមានសន្តិភាពឬសង្គ្រាម អាស្រ័យទៅលើអាមេរិកជាអ្នកកំណត់

ចែករំលែក៖

សង្គ្រាមនៅលើពិភពលោកទាំងនៅក្នុង តំបន់មជ្ឈិមបូព៌ាឬតំបន់អាស៊ីប៉ាស៊ីហ្វិកគឺអាស្រ័យទៅលើអាមេរិកដែលជាប្រទេស មហាអំណាច។ ទាំងនោះហើយបានជាគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការបោះឆ្នោតនៅអាមេរិកដែលមានបេក្ខភាព ដូណាល់ ត្រាំ មកពីគណបក្សសាធារណ រដ្ឋនិងលោក ស្រីហីុលឡារី គ្លីនតុន មកពី គណបក្សប្រជាធិបតេយ្យ។

ក្រុមអ្នកវិភាគបញ្ជាក់ថា ប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីនោះគឺ សង្គ្រាមអាចនឹងបន្តកើតឡើង ហើយពិភពលោកមិនមានសុខសន្តិភាពឡើយ។ កន្លង មកឲ្យតែគណបក្សសាធារណរដ្ឋជាប់ឆ្នោត សង្គ្រាមវាយប្រហារតែងតែកើតមានឡើងជានិច្ច តាំងពីជំនន់លោកប៊ូស(ឪពុក)រហូតដល់លោកប៊ូស(កូន)ហើយពេល នេះបេក្ខភាព ដូណាល់ ត្រាំ ក៏បានប្រកាស ថា នឹងដាល់ឲ្យចំកណ្តាលមុខរុស្ស៊ីនិងចិន ប្រសិនបើគាត់ជាប់ឆ្នោតនោះ។

ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រូវបានគេចាត់ទុកថា ជាការរៀបចំឡើង របស់អាមេរិកក្នុងការគ្រប់គ្រងនៅតំបន់នោះក៏ដូចជាកម្ចាត់ប្រទេសណាដែល ហ៊ានប្រឈមមុខជាមួយអាមេរិកដោយ បើកចំហ។ ភាពតានតឹងរវាងអុីរ៉ង់នឹងអារ៉ាប៊ីសាអ៊ូឌីតក៏មានការលូកដៃពីអាមេរិក ផងដែរ។ ដោយសារតែអាមេរិកមិនអាច កម្ចាត់អុីរ៉ង់ដោយផ្ទាល់នោះទើបឱ្យប្រទេស ជាដៃគូដែលជាប្រទេសទិញអាវុធពីអាមេរិក ច្រើនបំផុតកម្ចាត់អុីរ៉ង់ជំនួស។

សកម្មភាពរបស់អាមេរិកនាពេលនេះបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយនានារបស់ រុស្ស៊ីបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនកំពុង តែត្រៀមលក្ខណៈសម្រាប់សង្គ្រាមលោក លើកទី៣ ជាសង្គ្រាមកម្ចាត់ប្រទេសណា ដែលប្រឆាំងអាមេរិក ។ ជាច្រើនខែកន្លងមកអ្នកឯកទេសយោធានិងក្រុមអ្នកស្រាវជ្រាវបានព្រមានថា សង្គ្រាមលោកលើកទី៣នឹងកើតឡើង ក្នុងពេលឆាប់ៗខាងមុខ។

កាលពីខែមិថុនា កន្លងទៅមន្ទីរបញ្ចកោណអាមេរិកបាន ព្រមានដល់បណ្ដាមេដឹកនាំយោធាអាមេ រិកថា បញ្ហាសន្ដិសុខប្រព័ន្ធនឹងធ្វើឱ្យផ្ទុះ សង្គ្រាមជាទ្រង់ទ្រាយធំក្លាយទៅជាសង្គ្រាម លោកលើកទី៣។ មួយវិញទៀតស្ថានភាពនៅក្នុងតំបន់ មជ្ឈិមបូព៌ាពិសេសសង្គ្រាមនៅក្នុងប្រទេស ស៊ីរីអាចបង្កឱ្យមានសង្គ្រាមលោកកើតឡើង ចាប់ផ្ដើមចេញពីអាមេរិកនិងរុស្ស៊ី។ មហា អំណាចយោធាប្រទេសទាំង២វិះផ្ទុះសង្គ្រាម នឹងគ្នាកាលពីទសវត្សទី៩០។

កាលពីចុងសបា្ដហ៍កន្លងទៅបណ្ណា ល័យសន្ដិសុខជាតិនៃសាកលវិទ្យាល័យ George Washington បានប្រកាសរបាយ ការណ៍ចារកម្មអាមេរិកកាលពីទសវត្សទី ៩០ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភយ៉ាងខ្លាំងពីសង្គ្រាមអាមេរិក-រុស្ស៊ី ដែលអាច កើតមានឡើង។ នៅក្នុងរបាយការណ៍នោះអាមេរិកនិងសូវៀតនឹងផ្ទុះសង្គ្រាមបរមាណូនឹងគ្នាដែលជាដំណាក់កាលគ្រោះ ថ្នាក់ដល់ពិភពលោកទាំងមូល ។ នៅខែវិច្ឆិកា ឆ្នាំ១៩៨៣ អាមេរិក និងសម្ពន្ធមិត្ដណាតូបានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅភាគកណ្ដាល តំបន់អឺរ៉ុប។ ការធ្វើសមយុទ្ធនោះកើតឡើង ចំពេលដែលអាមេរិកនិងសហភាពសូវៀតកំពុងតែប្រឈមមុខតានតឹងដាក់គ្នា។ មិនត្រឹមតែប៉ុណ្ណោះណាតូបានបញ្ជូនគ្រាប់ បែកបរមាណូទៅកាន់តំបន់ភាគខាងលិចប្រទេសអាល្លឺម៉ង់ដែលសហភាពសូវៀត ចាត់ទុកថា បានត្រៀមវាយប្រហារទៅលើ ប្រទេសរបស់គេ។

នៅក្នុងឆ្នាំ១៩៨៣នោះដែរ សហភាព សូវៀតរងការចោទប្រកាន់ថាបានបាញ់ ទម្លាក់យន្ដហោះដឹកអ្នកដំណើររបស់កូរ៉េ ខាងត្បូងដែលសូវៀតចាត់ទុកថា ជាយន្ដ ហោះស៊ើបការណ៍។ ប្រធានាធិបតីអាមេ រិកពេលនោះលោក Ronald Reagan បានថ្កោលទោសសូវៀតថា ជារបបព្រៃ ផ្សៃ។ ចំណែកភាគីសូវៀតវិញបានចោទ ប្រកាន់ប្រធានាធិបតីអាមេរិក និងមន្ដ្រី អាមេរិកថា ជាក្រុមឆ្កួតលេលានិងជាអ្នក ទោស ។ ក្នុងស្ថានភាពតានតឹងខាងលើទីក្រុង មូស្គូបានយល់ច្រឡំថា ការធ្វើសមយុទ្ធ បាញ់គ្រាប់ពិតរបស់ណាតូជាការបិទបាំងគម្រោងវាយប្រហារទៅលើសូវៀតពីអា មេរិកដោយគ្រាប់បែកបរមាណូ។ ទាំង នោះហើយទើបសហភាពសូវៀតចេញ បញ្ជាឱ្យកម្លាំងទាហានត្រៀមធ្វើសង្គ្រាម បរមាណូក្នុងរយៈពេលខ្លីបំផុតពី២០ម៉ោង នៅសល់តែ៣០នាទីប៉ុណ្ណោះ សង្គ្រាមវាយប្រហារដោយគ្រាប់បែកបរមាណូនឹងកើតឡើង។ កាំជ្រួចមីស៊ីលបំពាក់ក្បាលគ្រាប់បរមាណូរបស់សហភាពសូវៀតបានត្រៀម រួចរាល់ នៅចាំតែពេលវេលានិងបញ្ជាពីថ្នាក់ លើប៉ុណ្ណោះ។

ជាមួយគ្នានោះសូវៀតបានកោះហៅកម្លាំងទាហានបម្រុងនិងបញ្ជូន កម្លាំងទាហានជួរមុខទៅកាន់តំបន់ជាប់ អឺរ៉ុបខាងកើត។ ចំណែកប្រទេសលោកខាងលិចវិញ បានត្រៀមលក្ខណៈទប់ទល់នៅតំបន់ភាគខាងកើតប្រទេសប៉ូឡូញដោយបញ្ជូនកម្លាំង ទាហាននិងសព្វាវុធជាច្រើននទៅទីនោះ ដើម្បីទប់ទល់ជាមួយសហភាពសូវៀត។ បើប្រៀបធៀបនឹងពេលបច្ចុប្បន្នរុស្ស៊ី និងអាមេរិកកំពុងប្រឈមមុខតានតឹងដាក់គ្នាអាចផ្ទុះសង្គ្រាមបរមាណូគ្រប់ពេល វេលា។ អ្វីដែលគេព្រួយបារម្ភនាពេលនេះ កម្លាំងទាហានអាកាសអាមេរិក និងរុស្ស៊ី បានបើកការវាយប្រហារនៅក្នុងប្រទេស ស៊ីរីដូចគ្នា ប៉ុន្ដែគោលដៅខុសគ្នាគឺរុស្ស៊ី ជួយដល់រដ្ឋាភិបាលស៊ីរី ចំណែកអាមេរិក ជួយដល់ក្រុមប្រឆាំងរដ្ឋាភិបាលស៊ីរី ។

សកម្មភាពផ្ទុយគ្នានៅលើដែនអាកាស តែមួយរវាងកម្លាំងរុស្ស៊ីនឹងអាមេរិក បើសិនជាធ្វេសប្រហែសបន្ដិចនោះសង្គ្រាមនឹង កើតឡើងជាមិនខាន។ សង្គ្រាមនៅក្នុង ប្រទេសស៊ីរីមិនអាចឈានដល់ទីបញ្ចប់ នៅឡើយដោយសារតែប្រទេសមហា អំណាចខ្វែងគំនិតគ្នាក្នុងការដោះស្រាយ ជាពិសេសជោគវាសនារបស់ប្រធានាធិបតី អាល់អាសាដ ដែលជាមេដឹកនាំក្បាលរឹង។ ពេលនេះអាមេរិកបញ្ជូនកម្លាំងពិសេស ផ្ទាល់ដីទៅដាក់ពង្រាយនៅប្រទេសស៊ីរី ដើម្បីជួយក្នុងបេសកកម្មប្រឆាំងក្រុម ភេរវកម្មរដ្ឋអ៊ិស្លាម ខណៈដែលមហា អំណាចនៅតែខ្វែងគំនិតគ្នាមិនទាន់ដាច់ ស្រឡះទៅលើជោគវាសនារបស់ប្រធានា ធិបតីស៊ីរីលោកបាសា អាល់អាសាដ ។

ការសម្រេចចិត្ដបញ្ជូនកងទ័ពពិសេស ក្នុងទ្រង់ទ្រាយតូចរបស់អាមេរិកនៅពេល នេះជាការបង្ហាញឱ្យឃើញបន្ថែមទៀត ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីន តោននៅក្នុងការប្រយុទ្ធប្រឆាំងទៅលើ ក្រុមអ៊ិស្លាមបង្កើតរដ្ឋ ដែលក្រុមនេះបាន និងកំពុងគ្រប់គ្រងដែនដីភាគច្រើនរបស់ ស៊ីរី បើទោះបីជាអាមេរិកបានធ្វើប្រតិបត្ដិ ការតាមដែនអាកាសនៅទីនោះរយៈពេល ជាងមួយឆ្នាំទៅហើយយ៉ាងណាក៏ដោយ ។

សេតវិមានបានច្រានចោលរាល់ការ ចោទប្រកាន់ដែលថាលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ព្រងើយកន្ដើយ ចំពោះសកម្មភាពកងកម្លាំងទ័ពដែល ប្រយុទ្ធប្រឆាំងជាមួយក្រុមអ៊ិស្លាមបង្កើត រដ្ឋនោះ ហើយការបញ្ជូនកងកម្លាំងទាំង នេះដើម្បីធ្វើសកម្មភាពផ្ដល់ប្រឹក្សានិងហ្វឹកហ្វឺន។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា នយោបាយរបស់យើង មិនមានការផ្លាស់ប្ដូរនោះឡើយ។ កងកម្លាំង ទាំងនេះមិនចូលរួមប្រយុទ្ធដោយផ្ទាល់ នោះទេ ៕

index

3

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print