ទីក្រុងមូស្គូៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថាៈ ទស្សនៈកិច្ចរបស់ខ្ញុំ និងគណៈប្រតិភូកម្ពុជានៅ សហព័ន្ធរុស្ស៊ីបានបញ្ចប់ប្រកបដោយលទ្ធផលដ៏ល្អប្រសើរ។ ការចរចារទាំងជាមួយនាយករដ្ឋមន្ត្រី ទាំងជាមួយប្រធានាធិបតីបានធ្វើឡើងជាមួយស្មារតីមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការ។
សម្តេចបានមានប្រសាសន៍លើកឡើងថាៈ យើងរីករាយធ្វើការជាមួយដៃគូដែលជាមហាអំណាចនៃពិភពលោកពហុប៉ូល ដែលបានភ្ជាប់ទំនាក់ទំនង
ការទូតជាមួយកម្ពុជាយើងរយះពេល ៦០ ឆ្នាំកន្លងមក ហើយដែលតែងបានផ្តល់ជំនួយដល់យើងសំរាប់ការពារ និងកសាងប្រទេស។
សម្តេចមានប្រសាសន៍បន្តថាៈកម្មវិធីការងារបន្តរបស់ខ្ញុំ គឺចូលរួមប្រជុំកំពូលអាស៊ាន-រុស្ស៊ីដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២០ ឧសភា២០១៦ នេះ៕
ដោយ សុខ ខេមរា
...