បុរសបែកថ្នាំម្នាក់ដើរឡើងផ្ទះប្រជាពលរដ្ឋ​ គេស្មានតែចោរវាយទ្រោមខ្លួនប្រគល់អោយសមត្ថកិច្ចអប់រំ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ចបន្ទាប់ពីគេបានធ្វើសកម្មភាពឡើងផ្ទះជួលគេដោយសារតែប្រើប្រាស់គ្រឿងញៀនជ្រុលហួស ទាំងយប់ដោយស្មានថាជាចោរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ​ បានកើតឡើង កាលពីវេលាម៉ោង ១២រំលងអាធ្រាតឈានចូលថ្ងៃទី២០ ឧសភា ២០១៦ នៅផ្ទះល្វែងបុរីសែនមនោរម្យ ស្ថិតក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ គេឃើញបុរសបែកថ្នាំខាងលើ បាននៅក្បែរកន្លែងកើតហេតុ ចុះឡើង លុះមួយសន្ទុះក្រោយមកស្រាប់តែ ដើរមកចូលតាមចំហៀងផ្ទះជួលនៅកន្លែងកើតហេតុ ហើយបានដើរឡើងទៅជាន់ទី១ដែលជាបន្ទប់ជួល បន្ទាប់មកទៀតក៏មានអ្នកជួលបន្ទប់ឃើញ ដើរនៅមុខបន្ទប់ បានបើកទ្វារហើយស្រែកឆោរឡោរ ផ្អើលដល់អ្នកក្បែរបន្ទប់ចេញមកស្វាគមន៍ម្នាក់មួយដៃ ហើយសួរថាមករកអ្វី ហើយបុរសបែកថ្នាំថាឡើងមករកមិត្តភក្តិ តែអ្នកនៅទីនោះគ្មាននរណាម្នាក់ស្គាល់បុរសនោះទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិកន្ទោកមកដល់សួរនាំទើបដឹងថាបុរសនោះជាបុរសញៀនថ្នាំហើយប្រើប្រាស់ជ្រុល ទើបបណ្តាលមានសតិមិនល្អ បន្ទាប់ពីសួរនាំរួចដោយខ្លាចប្រជាពលរដ្ឋវាយថែម ទើបយកបុរសនោះទៅប៉ុស្តិដើម្បីអប់រំ និងអោយសាច់មកធានាទទួលត្រឡប់ទៅវិញ៕​

image image image

ដោយ​ សុខាសែនជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print