សប្បាយរីករាយ រដ្ឋបាលខេត្តស្វាយរៀង ពង្រាយកងកម្លាំងសមត្ថកិច្ច៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យអ៊ុំទូករយៈពេល២ថ្ងៃ នាចុងខែតុលាខាងមុខ

ចែករំលែក៖

ខេត្តស្វាយរៀង: លោក ម៉ែនវិបុល អភិបាលខេត្តស្វាយរៀងបានមានប្រសាសន៏ថា ពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តទៅរយះពេល២ថ្ងៃ ដោយដាក់ពង្រាយកងកម្លាំងសមត្ថកិច្ច៨០០នាក់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមបង្កភាពងាយស្រួលដល់លោកតាលោកយាយបងប្អូនប្រជាពលរដ្ឋមកទស្សនាកំសាន្ត សប្បាយរីករាយ។

ការថ្លែងបែបនេះធ្វើឡើង នាព្រឹកថ្ងៃទី០៥​ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាពនៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០២២នៅទន្លេវ៉ៃគោ​ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០​ខែតុលា​ ខាងមុខនេះនៅសាលប្រជុំសាលាខេត្តស្វាយរៀងក្រោមការ
ចូលរួមពីលោកលោកស្រី អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ​ តំណាងកងកម្លាំងទាំងបី លោកអភិបាលក្រុងស្វាយរៀង លោកនាយកទីចាត់ការហិរញ្ញវត្ថុចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូកជាច្រេីនរូបទៀត ។

លោក ម៉ែនវិបុល អភិបាលខេត្ត  បានបន្ថែមថាដោយខេត្តស្វាយរៀងពិធីប្រណាំងទូកនេះប្រព្រឹត្តទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ
ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា រហូតឈានដល់ប្រែមុខមាត់លើឆាកអន្តរជាតិ ។

លោកបន្តថា ដើម្បីងាយស្រួលមានប្រសិទ្ធភាពនឹងទាន់ពេលវេលា រដ្ឋបាលខេត្តស្វាយរៀង បានបង្កើតគណៈកម្មការចំនួន១ អមដោយអនុគណៈកម្មការចំនួន ១០ផ្សេងទៀតជាជំនួយការ ជាពិសេសរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការនីមួយៗ ដែលត្រូវប្រើប្រាស់ឲ្យបានច្បាស់លាស់ ដើម្បីពន្លឿន លើការងារ ទាំងនោះ ។

ក្នុងឪកាសនោះលោក ម៉ែនវិបុល
ក៏បានណែនាំជម្រុញបន្ថែមដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនាថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តឲ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ត្រូវពិនិត្យនិងអនុវត្តឲ្យបានរួចរាល់ជាស្ថាពរមុនថ្ងៃពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឲ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក៕

...

 

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print