អង្ករចំនួន៥តោន មីជាតិចំនួន៣០០កេស ត្រីខកំប៉ុង១០០កេស និងទឹកបរិសុទ្ធចំនួន៣០០កេស ត្រូវបានបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងសកម្មភាពវិស័យមនុស្សធម៌

ចែករំលែក៖

ខេត្តកំពង់ធំ៖ ដោយឃើញពីសកម្មភាពដ៏មមាញឹក ក្នុងការងារមនុស្សធម៌បម្រើបងប្អូនអតីតយុទ្ធជននិងប្រជាពលរដ្ឋ  ដែលមានជីវភាពលំបាកខ្វះខាតនៅក្នុងខេត្តកំពង់ធំ និង​តាម​សំណូមពរ​របស់លោកសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង​កំពង់ធំ​ ប្រធាន​សមាគម​អតីត​យុទ្ឋជន​កម្ពុជា​ ខេត្ត​កំពង់ធំ​ ។​

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ លោកសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី បានចាត់តាំងសហការី នាំយកអង្ករចំនួន៥តោន មីជាតិចំនួន៣០០ កេស ត្រីខកំប៉ុងចំនួន១០០កេស ទឹកត្រីចំនួន១០០យួរ និងទឹកបរិសុទ្ធចំនួន៣០០កេស មកប្រគល់ជូនបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក  ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

លោកសេនីយ៍ទោ សោម ស៊ុន ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ដែលបានឧបត្ថម្ភស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគក្នុងវិស័យមនុស្សធម៌នៅពេលនេះ ។

លោកសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្តនាំយកនូវអំណោយខាងលើនេះ ទៅឧបត្ថម្ភជូនឲ្យដល់ដៃបងប្អូនអតីតយុទ្ធជន និងប្រជាជន ដែលមានជីវភាពលំបាកខ្វះខាតពិតប្រាកដ ពិសេស​ក្នុង​កាលៈទេសៈ​ដែល​ប្រជាជន​និង​អតីត​យុទ្ឋជន​ដែល​កំពុង​រងផលប៉ះពាល់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​នៅតាមមូលដ្ឋាននានា ក្នុងខេត្តកំពង់ធំនៅពេលនេះ​  និងសូមគោរពជូនពរ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ព្រមទាំងបុត្រា បុត្រី សូមបានប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន ទទួលបាននូវពុទ្ធពរទាំងឡាយ៥ ប្រការគឺអាយុ វណ្ណៈ សុខ: ពលៈនិងបដិភានៈ  កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ៖ មន្នី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print