ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃ ១៣ តុលា ជារៀងរាល់ឆ្នាំជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយនៃព្រះរាជាណាចក្រកម្ពុជា និងជាទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេច :
មាត្រា១ -ត្រូវបានកំណត់យកថ្ងៃទី ១៣ ខែតុលា រៀងរាល់ឆ្នាំជាទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៃព្រះរាជាណាចក្រ កម្ពុជា រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវាអន្តរជាតិកាត់បន្ថយគ្រោះមហន្តរាយ ដើម្បី៖
– លើកកម្ពស់ការយល់ដឹងអំពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋនិងការ ចូលរួមបញ្ចៀសការបាត់បង់ជីវិត ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ ការប៉ះពាល់បរិស្ថាន និងការ អាក់ដំណើរការសហគមន៍ សង្គម សេដ្ឋកិច្ច

– អប់រំផ្សព្វផ្សាយអំពីផលវិបាកនៃគ្រោះមហន្តរាយទៅលើសង្គមនិងសេដ្ឋកិច្ច

– បំផុសចលនាចូលរួមទាំងអស់គ្នា ដើម្បីកសាងភូមិ ឃុំ សង្កាត់ ឱ្យមានសុវត្ថិភាពនិងភាពធន់ទៅ នឹងមុខសញ្ញាគ្រោះថ្នាក់ ធ្វើការត្រៀមបង្ការ និងការត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយប្រកប ដោយប្រសិទ្ធភាព

– បង្កើនការគាំទ្រពីមហាជនដោយចាត់ទុកការគ្រប់គ្រងគ្រោះមហន្តរាយ គឺជាភារកិច្ចទាំងអស់គ្នា

– បញ្ជ្រាបចំណេះដឹងទូទៅទាក់ទងនឹងវិធានការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនិងការបន្សំ ទៅនឹងការប្រែប្រួលអាកាសធាតុ។
មាត្រា២- គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ ផ្នែកឯកជន និងគ្រឹះស្ថាន សិក្សានានា ត្រូវចូលរួមបំផុសស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ហានិភ័យគ្រោះមហន្តរាយ។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវរៀបចំទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយ សហការជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ ផ្នែកឯកជន និងគ្រឹះស្ថានសិក្សានានា។
មាត្រា៣ -រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការ ជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print